បរទេស៖ ​អតីតខ្សែការពារក្រុមបិសាចក្រហម Man. United លោក Rio Ferdinand បានបញ្ជាក់ប្រាប់ថារូប​លោកតែង​តែមានអារម្មណ៏ខកចិត្តនៅពេលទស្សនាការរបស់ខ្សែប្រយុទ្ធ ក្រុមតោខៀវ​ Chelsea ​កីឡាករ Timo Werner។

Pace of Werner can trouble Liverpool defence

Ferdinand បានប្រាប់គេហទំព័រ BT Sport ថា៖ «នៅពេលដែលWerner មានឪកាសអូសបាល់ទៅតំបន់គ្រោះថ្នាក់ដើម្បីបញ្ចប់ទី គាត់មិនអាចធ្វើអីបាន  និងមើលទៅហាក់បីដូចជាពិបាកសម្រេចចិត្ត។ ផ្ទុយទៅវិញភាគច្រើន គាត់បានធ្វើអោយអ្នកចាំទីជួយសង្គ្រោះបាន។មួយវិញទៀតការប្រើប្រាស់ល្បឿនរបស់គាត់គឺពេលខ្លះលឿនច្រើនជាងយឺត និងមិនស៊ីសង្វាក់គ្នា»។

Timo Werner - Player profile 20/21 | Transfermarkt

Werner នៅតែមិនអាចរកគ្រាប់បាល់សម្រាប់ក្រុម Chelsea ពេលផ្តួល Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃអង្គារបានដដែល។ កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិអាឡឺម៉ង់​រូបនេះទើ​បតែ​រក​បាន ១០ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៩ លើកក្នុងការបង្ហាញខ្លួនចំនួន ៣៤ ប្រកួតក្រោយ​ផ្ទេរពីក្លឹប ​RB Leipzig កាលពីដើមរដូវកាល៕

 

ប្រភពព័ត៍មាន៖​ Sportbible