ប្រទេសអុីតាលី៖ ក្រុមសេះបង្កង់ Juventus បានរង​បរាជ័យ​ដ៏​អា​ម៉ាស​ក្នុងលទ្ធ​ផល ២-០ នៅ​លើ​ទឹកដីក្រុម Cagliari កាលពីថ្ងៃពុធ ក្រោយ​ពី​បំពេញ​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​៩​​ជាប់​ៗ​គ្នា ស្រប​​ពេល​ដែល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​​ក្រុម​ចុងក្រោយ​របស់​ពួក​គេ កំពុង​តែ​ស្ថិត​កាន់​​តែកៀក​។

ខ្សែ​ប្រយុទ្ធ Luca Gagliano វ័យ​២០​ឆ្នាំ​របស់​ក្រុម Cagliari បានរក​គ្រាប់​បាល់​បើកឆាកនៅ​នាទី ទី​៨​ ក្នុងការ​ប្រកួត​​ជា​លើក​ទី​១​របស់​គេក្នុង​ក្រប​ខ័ណ្ឌ Serie A តាម​រយៈ​ការ​ស៊ុត​បាល់​ផុត​ដៃអ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon របស់ Juventus ដើម្បី​រក​គ្រាប់​បាល់​ជាលើក​ទី​១​របស់​គេ​ក្នុងក្រប​ខ័ណ្ឌ​កំពូល​។ បន្ទាប់​មក តារាឆ្នើម​របស់អ៊ី​តាលី​រូបនេះ បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Giovanni Simeone នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នៅ​តង់​ទី​១ ដើម្បី​ជួយ​ឲ្យ​ក្រុម Cagliari ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ដំបូងរ​បស់​ពួក​គេ លើ​ក្រុម Juventusក្នុង​រយៈ​ពេល​១១ឆ្នាំ​។ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បាត់​បង់​ឱកាស ក្នុង​រក្សា​ការ​ប្រជែង​ជា​មួយ​នឹង​នខ្សែ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ Ciro Immobile នៅលើតារាង Serie A ខណៈ​ដែល​​តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បច្ចុប្បន្ន ដេញ​តាម​ពីក្រោយ​ខ្សែ​ប្រយុទ្ធ​របស់ក្រុម Lazio ៤គ្រាប់ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​១លើក​​ទៀត​ប៉ុណ្ណោះ​។

Ronaldo ម្ចាស់​ពាន​បាល់​មាស Ballon d’Or ៥សម័យ​កាល ក៏​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​ផង​ដែរ ប៉ុន្តែ មិនត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ Offside នៅនាទី ទី​១៦ ហើយក៏ត្រូវបានអ្នក​ចាំ​ទី Alessio Cragno របស់​ក្រុម Cagliari សង្គ្រោះ​បាល់​២​លើក​ផងដែរ ខណៈ​ដែលក្រុម Cagliari បាន​បញ្ចប់​ការ​មិនស្គាល់​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ត្រឹម​៨​ប្រកួត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia