ប្រទេសអង់គ្លេស៖ លោកស្រី Amanda Staveley ជាបុគ្គដ៏សំខាន់និងជាអ្នកជំនួញកណ្តាលនៃការដើរតួនាទី​ដេញថ្លៃពីក្រុមហ៊ុននៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការទិញក្លឹប Newcastle United បានអះ​អាងថាក្រោយពីមានការជំទាស់ពីក្លិបផ្សេងៗនៃក្របខ័ណ្ឌ Premier League​ គឺជាមូល​ហេតុ​ដែល​ធ្វើអោយដំណើរការចរចារនៃ កិច្ចព្រមព្រៀងនេះឈានដល់ការចែកផ្លូវគ្នាជាផ្លូវការណ៏ ។

Newcastle takeover collapses: Saudi consortium walks away from ...

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មូលនិធិវិនិយោគដែលមាន​មូលដ្ឋាន​នៅ​ប្រទេសអារ៉ាប់ប៊ីសាអូឌីតហៅកាត់ថា (PIF) បានដកខ្លួនចេញពីការដេញថ្លៃដើម្បី​ទិញក្លឹប​មាន​មូល​ដ្ឋាននៅភាគខាងជើងប្រទេសអង់គ្លេស ដែលមានកីឡាដ្ឋានឈ្មោះ St.James Park ក្នុង​សំណើ​ទិញ ៣០០ លានផោន (៣៩០ លានដុល្លារ) ដែលដំណើរការគាំទ្រនេះគឺធ្វើឡើង​ពីសំណាក់ភាគហ៊ុន PIF ដែលមាន​ប្រធានត្រូវបានគែស្គាល់ថា​ជា​មហា​សេដ្ឋី​​ជំនួញមា​ន​ប្រាក់​ពាន់​លាននិងមានឈ្មោះល្បីល្បាញគឺព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេស អារ៉ា​ប៊ី​សាអ៊ូឌីតនេះត។

Saudi takeover of Newcastle United collapses

គេហទំព័រ The Times បានដកស្រង់សម្តីលោកស្រី Staveley ថាៈ យើងពិតជាខូច​ចិត្ត​និងមាន​អារម្មណ៏ក្រៀមក្រំ។ ពិតណាស់យើងពិតជារងការរិះគន់ពីក្លឹបមួយចំនួននៅ Premier League ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​មានឱកាសទិញតែយើងមិនបានឆ្លើយតបបាន ៕

 

ប្រភពព័ត៍មាន៖ Goal.com