បរទេស៖ លោក Antonio Conte បានក្លាយជាបេក្ខភាពឈានមុខគេសម្រាប់ក្លឹប Newcaslte ក៏ព្រោះតែប្រធានក្លឹបថ្មីចង់បានគ្រូបង្វឹក​ដែល​មានបទពិសោធន៏ដឹកនាំនៅលីកកំពូលធំៗចូលមកដឹកនាំពួកគេ។

Newcastle face quick humbling as reasons for Antonio Conte snub emerge

កាលពីថ្ងៃព្រហស្បតិ៍ក្លឹបនៅក្របខណ្ឌ​ Premier League បានបញ្ជាក់ជាផ្លូវការណ៏ពីការចូលមកកាន់កាប់ភាគហ៊ុនក្លឹបជាផ្លូវការណ៏ដោយមូលនិធិ Public Investment Fund  នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរង្វង់ទឹកប្រាក់៣២០លានផោនដែលមានព្រះអង្គម្ចាស់ Mohammed Bin Salmanជាថ្នាក់​ដឹក​នាំបានចូល​មកគាំទ្រក្លឹប​នេះ​ស្រប​ពេលអ្នកគាំទ្ររំពឹងថាម្ចាស់ថ្មីនឹងសម្លឹងរកការជំនួសលោក Steve Bruce ដែលជាគ្រូ​បង្វឹក​បច្ចុប្បន្ន។ លោក Bruce បច្ចុប្បន្នមានវ័យ ៦០ ឆ្នាំបានចូលមកដឹកនាំនៅកីឡាដ្ឋាន St James ‘Park ចាប់តាំងពីឆ្នាំ ២០១៩ ប៉ុន្តែក្រុម សារិកាព្រៃនៅមិនទាន់ស្គាល់ជ័យជម្នះណាមួយក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ទាំង ៧ លើកដំបូង​របស់​ពួកគេក្នុងរដូវកាលនេះនិងបច្ចុប្បន្នកំពុងឈរនៅលេខ ១៩ ក្នុងតារាង។

Newcastle United owner's net worth: How rich is Mohammed bin Salman? | Marca

ក្រៅពីអតីតគ្រូបង្វឹកInter Milan,Chelsea លោកAntonio Conte នៅមានបេក្ខភាពលោក Eddie Howe, Frank Lampard  និង Raphael Benitez ដែលជាអតីតគ្រូបង្វឹកធ្លាប់ដឹកនាំក្លឹបចន្លោះឆ្នាំ២០១៦-២០១៩ ក៏ត្រូវបានលើកយកមក​ពិភាក្សា​ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole