ប្រទេសអង់គ្លេស៖ Bournemouth បានទទួលយកការដេញថ្លៃក្នុងតម្លៃ ៤០ លានផោនពីក្រុមមេឃខៀវ  Manchester City សម្រាប់ខ្សែការពារ Nathan Ake ដែលនៅក្នុងកិច្ចព្រមព្រៀងនោះនិងមានបន្ថែមប្រាក់​ចំនួន​១ លាន​​ផោនបន្ថែមទៀត ។ កីឡាករអន្តរជាតិហូឡង់វ័យ ២៥ ឆ្នាំរូបនេះបានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃកំណត់ត្រាក្លឹបនិងបានបង្ហាញខ្លួនចំនួន ១២១ ដង ។

Man City's €45m bid for Dutch defender Ake accepted · The42

អ្នកចាត់ការក្រុម Man City លោក Pep Guardiola បានកំណត់គោលដៅស្វែង រកខ្សែការពារ​កណ្តាលម្នាក់ដើម្បីយកមកជួយក្រុមនៅរដូវកាលក្រោយ ខណៈ Ake គឺជាកីឡាករអាទិភាព។ Bournemouth បានធ្លាក់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបញ្ចប់ក្នុងលេខរៀងទី ១៨ ខណៈ Man City ជាម្ចាស់ជើងឯករង។
Ake បង្ហាញខ្លួនបាន ២៩ ប្រកួតក្នុងចំណោម ៣៨ លើករបស់ Bournemouth នៅលីកកំពូលអង់គ្លេស រដូវកាលនេះត្រូវបានក្រុមបិសាចទឹកក្រូចហូឡង់កោះហៅអោយចូលលេងបាន ១៣ ដងហើយធ្លាប់​លេង​អោយក្លឹប ChelseaWatford និង Reading ។ ដូចគ្នានេះផងដែរកាលពីឆ្នាំមុន Bournemouth បានលក់ខ្សែការពារ Tyrone Mings ទៅឱ្យ Aston Villa ក្នុងតម្លៃ ២០ លានផោនដែលជាតម្លៃខ្ពស់​បំផុត​សម្រាប់ក្លឹប៕

ប្រភពព័ត៍មាន៖ BBC