ក្រុម Inter Milan  ចង់ចុះហត្ថលេខានាំយកខ្សែបម្រើ Tanguy Ndombele របស់ក្រុមមាន់ខ្នាយមាស Tottenham មកកាន់ទឹកដី San Siro នៅក្របខណ្ឌ លីកកំពូល Serie A នៅរដូវកាល២០២០-២០២១ ខាងមុខនេហ។

Tanguy Ndombele: Inter Milan contact Tottenham over potential deal ...

ប្រភពពីគេហទំព័រ Sky នៅប្រទេសអ៊ីតាលី​បានចុះផ្សាយថាៈ ក្លឹបបញ្ចប់ចំណាត់ថ្នាក់លេខ២រដូវកាល​ចាស់​​បានធ្វើការទំនាក់ទំនងជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុង ឡុងដ៏គោលបំណងបើការចរចារ​ជុំវិញ​កិច្ច​​ព្រមព្រៀងផ្ទេរយកកីឡាករវ័យ ២៣ ឆ្នាំរូបនេះដែលស្ថានភាពរបស់គេកំពុ្ងជាប់គាំង​ក្នុងការ​បង្ហាញ​ខ្លួន​ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho ។

TranSPURS's tweet - "❌ Tottenham are not in talks to sell Tanguy ...

គួរបញ្ជាក់ផងដែរថាអតីតកីឡាករក្លឹប Lyon សញ្ជាតិបារាំងរូបនេះបង្ហាញខ្លួនបានតែ ២ លើកប៉ុណ្ណោះ​សម្រាប់ក្រុមនិងក្នុងនាមជាកីឡាករបម្រុងក្រោយពីព្រឹត្តការណ៏បាល់ទាត់បានផ្តើមឡើងវិញក្រោយផ្អាកដោយសារមេរោគកូវីត-១៩។

ប្រភពព័ត៍មាន៖ Goal.com