ប្រទេសអុីតាលី៖ លោក Maurizio Sarri បានបញ្ជាក់ប្រាប់ថាលោកអាចនឹងទុកពេលអោយ Cristiano Ronaldo ធ្វើការសម្រាក ពីកាតព្ចកិច្ចជួយក្រុម ក្នុងជំនួបលីកកំពូល Serie A លើកចុងក្រោយនៃរដូវកាលនេះទល់នឹងក្រុម Roma​​​ នៅចុង​សប្តាហ៏ថ្ងៃសោរ៏ ទី១សីហា ២០២០នេះ ។
Ronaldo could be rested for Juventus 'day of celebration' against ...
Juventus បានការពារតំណែងជើងឯក Serie A ជាលើកទី៩របស់ខ្លួនបានដោយជោគជ័យ ខណៈដែលពួកគេ​នៅ​សល់​ការប្រកួតសំខាន់បន្ទាប់ពីបញ្ចប់រដូវកាលនោះគឺការប្រកួតជើងទី ២ នៃ វគ្គ ១៦ ក្រុមចុងក្រោយទល់និង ក្រុម Lyon បន្ទាប់ពីបរាជ័យ ១-០ កាលពីជើងទី១នៅទឹកដីបារាំងរួចមក។
Cristiano Ronaldo: Sarri tackle the player "He has forced some ...
ទោះយ៉ាងណា Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះ មិនបានខកខានការ​ប្រកួត​ណា​មួយនោះទេ ចាប់តាំងពីក្របខណ្ឌ Serie A បានចាប់ផ្តើមបន្តការប្រកួតឡើងវិញ ក្រោយពីមានការចម្លង​រាល​ដាលនៃមេរោគកូវីត-១៩។មានន័យថាចាប់តាំងពីខែមិថុនាមកម្ចាស់ពានរង្វាន់បាល់ មាស៥សម័យរូបនេះបន្តរក​គ្រាប់​បាល់បញ្ចូលទីសរុបរហូតដល់ ៣១ គ្រាប់នៅលីកក្នុងស្រុកដែលជាចំនុចសំខាន់​ជួយអោយពួកគេឈ្នះជើង​ឯក​នៅ​រដូវកាលនេះ។

ប្រភពព័ត៍មាន៖ Goal