ប្រទេសបារាំង៖ Paris St-Germain បានផ្តួលគូប្រជែង Lyon ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ French League Cup ក្រោយចប់ការថែមម៉ោង១៥នាទីមិនមានក្រុមណាស៊ុតបញ្ចូលទីគ្នានោះទេ។ ប៉ុន្តែកា​រ​កាត់សេចក្តីដោយបាល់ប៉េណាំងទី បានអូសបន្លាយមិនទាន់រកឃើញក្រុមឈ្នះ​បន្ទាប់ពីបាល់​កាត់​​សេចក្តីប៉េណាល់​ទី ១០ គ្រាប់ដំបូងត្រូវបានស៊ុតបញ្ចូលទីរវាងក្រុម​ទំាងពីរអ្នកចាំទី​របស់​ក្រុម PSG កីឡាករ Keylor Navas បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់ខ្សែបម្រើ-ប្រយុទ្ធ  Bertrand ​Traore មុនពេល Pablo Sarabiaស៊ុតគ្រាប់ជ័យជំនះអោយក្រុមលោក Thomas Tuchel។ វាជាជ័យ​ជំនះ​​​ដើម្បីដណ្តើមបាន​ពានរង្វាន់ក្នុងស្រុកនេះលើកទី ៤ជាប់គ្នា ក្នុងរយៈពេល ៦ ឆ្នាំចុង​ក្រោយ​របស់ម្ចាស់​ជើងឯកLigue-១។
PSG beat Lyonnais to win French League Cup - CGTN
គួរបញ្ជាក់ថាការប្រកួតនេះមានអ្នកចូលរួមទស្សនាប្រមាណ ៥,០០០ នាក់នៅឯកីឡាដ្ឋានជាតិបារាំង Stade de France ។ព្រឹត្តការណ៏នេះជាការប្រកួតក្នុងស្រុកលើកទី ២ សម្រាប់លីកអាជីពបារាំង ចាប់តាំងពីក្របខណ្ឌ  Ligue ១ ត្រូវបានលុបចោលនៅ ខែមេសា មុនពេល PSG បានយកឈ្នះ Saint-Etienne ១-០ កាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងវគ្គផ្តាច់ព្រ័ត្រ French Cup ។
Victory on penalties: Tuchel also wins the league cup with PSG ...
បច្ចុប្បន្ននេះLyonកំពុងប្រឈមរដូវកាលដំបូងបំផុត ដោយមិនមានឈ្នះពានអ្វីសោះក្រោយ​ខកខាន​នៅ​ចាប់តាំងពីរដូវកាល ១៩៩៦-១៩៩៧ លើកលែងតែពួកគេឈ្នះ Champions League រដូវកាល​នេះ។​ពួកគេនឹងធ្វើដំណើរទៅសួរសុខទុក្ខ Juventus នៅថ្ងៃសុក្រសប្តាហ៍ក្រោយក្នុងវគ្គ ១៦ ក្រុមចុង​ក្រោយពានរង្វាន់Champion League បន្ទាប់ពីជើងទី១ពួកគេមាន​​ប្រៀបក្រោយផ្តួល​ម្ចាស់ជើងឯក​SerieA  ១ទល់និង០ ស្របពេលPSG ក៏និងត្រូវជួបជាមួយ​Atalanta ថ្ងៃពុធទី ១២ ខែសីហាផង​ដែរ ។
PSG and Bakker win French treble and ruin official return Memphis ...
សម្រាប់រដូវកាលថ្មី២០២០-២០២១ក្របខណ្ឌ  Ligue ១ និងចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី ២៣ ខែ​សីហា​២០២០ដែលជាថ្ងៃតែមួយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champion League ផងដែរ។

ប្រភពព័ត៍មាន៖ BBC