ប្រទេសអង់គ្លេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានបន្តបញ្ចេញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួនសាជាថ្មីម្តងទៀតនៅកីឡាដ្ឋាន Wembley ខណៈដែលពួកគេធ្វើការវាយបកផ្តួលគូប្រជែងតោខៀវ  Chelsea ដើម្បីឈ្នះពានប្រវត្តិសាស្រ្តនិង ជាពានដ៏ចំណាស់របស់អង់គ្លេសគឺ​​ FA Cup ជាលើកទី ១៤ កាល​ពី​យប់ថ្ងៃសៅរ៏ម្សិលមិញនេះ។

Just Arsenal News - Arsenal Transfer News & Rumours | Arsenal FC ...

Chelsea មានឪកាសនាំមុខនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះត្រឹម ៥ នាទីដំបូង ក្រោមថ្វីជើងខ្សែប្រយុទ្ធ និង​ជាប្រធានក្រុមជម្រើសជាតិអាមេរិកកីឡាករ Christian Pulisic ប៉ុន្តែ Aubameyang ដែលជាវីរៈបុរសជួយ  Arsenal ឡើងមកវគ្គផ្តាច់ព័ត្រ តាមរយៈផ្តួល Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះក៏​បន្តរក​បាន​២គ្រាប់​បន្ថែម ទៀតនៅវគ្គផ្តាច់ព្រ័ត្រនេះ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះមានឪកាសរកបានគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៨ បន្ទាប់​ពីប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta ធ្វើអោយរូបគេដួលក្នុងតំបន់គ្រោះថ្នាក់ មុនពេល​បន្ថែមគ្រាប់បាល់ទី២ដោយឆ្កឹះផុតដៃអ្នកចាំទីអាហ្សង់ទីនWilli Caballero នៅនាទីទី៦៧តង់ទី២ បន្ទាប់ពី​ការប៉ះ​ទង្គិចរវាងខ្សែបម្រើLucas Torreira និងខ្សែការពារEriksen។ ក្រោយត្រូវArsenal នាំមុខ ក្រុមរបស់​គ្រូបង្វឹក​Frank Lampardមិនអាចធ្វើការវាយបកតាមស្មើវិញ ព្រមទាំងសល់គ្នាលេងតែ១០នាក់បន្ទាប់​ពីខ្សែបម្រើ​Mateo Kovacic​រារាំងដោយខុសបច្ចេកលើកីឡាករXhaka។បញ្ចប់ ការប្រកួតArsenal២:១Chelsea ។

Pierre-Emerick Aubameyang scores twice against Chelsea as Arsenal ...

អ្នចចាត់ការទូទៅ Mikel Artetaបានឈ្នះពានជាលើកទី១ នៅរដូវកាលដំបូងរបស់គាត់ក្នុងនាមគ្រូបង្វឹក​តែផ្ទុយ ទៅវិញជារឿងឈឺចាប់ និង សោកស្តាយសម្រាប់លោកFrank Lampardក្នុងរដូវកាលដំបូងរបស់លោកផងដែរ ។Arsenalក៏បានកក់កៅអីដ៏សំខាន់សម្រាប់ការប្រកួតព្រឹត្តការណ៏Europa League នៅរដូវកាលក្រោយ បន្ទាប់ ពីជ័យជំនះដ៏ត្រចះត្រចង់នេះ៕

ប្រភពព័ត៍មាន៖ BBC