ប្រទេសអង់គ្លេស៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampardបានផ្តល់បទសម្ភាសន៏ថាក្រុមរបស់​លោក​អាចបន្ទោសខ្លួនឯង បន្ទាប់ពីជួបរឿងខកចិត្តខណៈពួកគេរក​បានគ្រាប់បាល់ស៊ុតបញ្ចូល​ទីនាំមុខមុនទៅ​ហើយសម្រាប់ ​ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់FA Cup។ក៏ប៉ុន្តែការប្រកួតបាល់ទាត់បាន​ៗប្រែប្រួល​មិនទៀង ហើយតែទីបំផុតក៏​ត្រូវ​បរាជ័យ​ក្រោមការវាយបក​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នាកីឡាដ្ឋាន Wembley កាលពីថ្ងៃសៅរ៏ ។

Arsenal 2-1 Chelsea LIVE score and goal updates from FA Cup Final ...

Christian Pulisic រកបានគ្រាប់បាល់បើកឆាកដ៏អស្ចារ្យប៉ុន្តែបានរងរបួសសរសៃពួរ​ក្នុងការ​ប្រកួតនេះ ខណៈខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang វាយបក២គ្រាប់ក្នុងនោះ១​គ្រាប់​ជាបាល់​ពិន័យ​១១ម៉ែត្រ បានជួយអោយក្រុមកាំភ្លើងធំ Arsenal លើកពានជាលើកទី ១៤ក្នុង​ប្រវត្តិសាស្រ្ត ។

Pierre-Emerick Aubameyang scores twice against Chelsea as Arsenal ...

អ្នកចាត់ការទូទៅវ័យ៤២ឆ្នាំរូបនេះ បានប្រាប់ BBC One ថាៈយើងជួបស្ថានការណ៏ស្មុគស្មាញ ហើយ​លេង​​មិន​បាន​ល្អគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ។ យើងបានចាប់​ផ្តើម​យ៉ាង​ល្អ​អស់រយៈ​ពេល ១០ទៅ១៥នាទីដំបូង បន្ទាប់មកយើងលេងមិនបានល្អទេយើងលេងមិនបានលឿនទេ ហើយលេងហាក់ដូចក្នុងស្ថានភាពមួយរងសម្ពាធពិសេស​ក្រោយបាត់បង់Kovacic។

Lampard may bemoan injuries and refereeing decisions for FA Cup ...

Chelsea នឹងប្រកួតជាមួយ Bayern Munich នៅចុងសប្តាហ៍ក្រោយនៅក្នុងការប្រកួត​ជើងទី ២ វគ្គ  ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈ Lampardអតីតខ្សែChelsea រូបនេះ​ក៏ធ្លាប់​ឈ្នះពាន FA Cup ចំនួន ៤ ដងបានបញ្ចាក់យ៉ាងខ្លីថាកីឡាករសំខាន់ៗដូចជា Willian និង N’Golo Kante ព្រមទាំងRuben Loftus-Cheek អាចនិងអវត្តមានច្រើនជាងចូលលេង៕

 

ប្រភពព័ត៍មាន៖ BBC