ប្រទេសអង់គ្លេស៖ លោក Pep Guardiola ធ្លាប់មានចេតនាចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Luis Suarez មករួមក្រុម កំឡុងពេលដែលអ្នកចាត់ការសញ្ជាតិអេស្បាញរូបនេះនៅដឹកនាំក្រុម Bayern Munich នារដូវកាលទី ២ របស់លោកក្នុងកំលុងឆ្នាំ ២០១៤ ។កំពូលគ្រូបង្វឹកមានយុទ្ធសាស្រ្តដឹកនាំលេចធ្លោនិង ជោគជ័យ​រូប​នេះបាន​សម្លឹងឃើញ​​ខ្សែ​ប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយពេលនោះ នឹងក្លាយជាសមាជិកដ៏សំខាន់​ខណៈ​ដែលរូប​លោក​ចង់​ឈ្នះពានលីកកំពូលទ្វីបអឺរ៉ុប Champions League ជាមួយក្លឹបយក្សអាឡឺម៉ង់នា​ពេល​នោះ ។

I have to earn new deal', insists Guardiola

យោងតាមការដកស្រង់ចេញពីសៀវភៅ Inside FC Bayern  ដែលសរសេរដោយលោក Christian Falk បានចុះផ្សាយថាៈកីឡាករ ៧ រូបដែលលោក Pep ចង់បានមកកាន់ទឹកដី Allianz Arena នាពេលនោះដូចជាៈ ១.Neymar, ២.Luis Suárez​​៣.Pogba ៤.Hazard ៥.Verratti ៦.De Bruyne និង ៧.Sterling  តែ​ទីបំផុតមកទល់ពេលនេះគាត់បានសម្រេចបំណងរួមការងារជាមួយ De Bruyne និង Sterling នៅក្លឹប Man City តែពីរនាក់ប៉ុណ្ណោះ។

Manchester City's Pep Guardiola: From Fraud To Phenomenal - Bitter ...

យ៉ាងណាមិញការខកខានចុះហត្ថលេខា Luis Suarez  នាពេលនោះគឺជាហេតុផលសំខាន់ ដែល ​មជ្ឈដ្ឋាន​បាល់ទាត់យល់ជាការចាកចេញរបស់លោកបន្ទាប់ពីបញ្ចប់ការដឹកនាំនៅរដូវកាលទី ៣ ខណៈ អ្នកចាត់ការបច្ចុប្បន្ន​មានវ័យ​៤៩ឆ្នាំ​រូបនេះ ជួយក្លឹបលើកពានBundesliga បីឆ្នាំជាប់ៗគ្នានិងពានDFB-Pokal ប៉ុន្តែមិនធ្លាប់ឈ្នះពាន​ក្រប​ខណ្ឌ  Champions League នោះទេ៕

ប្រភពព័ត៍មាន៖ Sport.es