ប្រទេសអង់គ្លេស៖ ខ្សែ​បម្រើ James Milner របស់​ក្លិប Liverpool បាន​តឿន​រំឭក​ដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ថា ពួក​គេ​នឹង​ទទួល​បាន​​ការ​ដាក់​ទណ្ឌ​កម្ម សម្រាប់​ការ​បាត់​បង់​ការ​ផ្តោត​អារម្មណ៍ ក្រោយពី​​ឈ្នះពានក្រប​ខ័ណ្ឌ Premier League​។

ក្រុម​របស់​លោក Jurgen Klopp បាន​បញ្ចប់​ការ​រង់​ចាំ​រយៈពេល​៣០​ឆ្នាំ តាម​រយៈ​ការ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​អង់គ្លេស កាលពី​ខែមិថុនា​។ ទម្រង់​លេង​របស់​ពួក​គេ​បានធ្លាក់​ចុះ​ភ្លាម​ៗ ក្រោយពី​បាន​ឈ្នះពាន ខណៈ​ដែល​ការ​រង​បរា​ជ័យ​២លើក​ក្នុង​ចំណោម​ការ​ចាញ់​ទាំង​៣​​លើក​ក្នុង​ការ​ប្រកួតលីក ដែល​ពួក​គេ​បាន​ជួ​ប​ប្រទះ​នៅ​រដូវកាល​នេះ បាន​កើត​ឡើង​​ក្នុង​ការ​ប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួក​គេ​ ស្រប​ពេល​ដែល​កំណត់ត្រា​ដ៏ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ បាន​បញ្ចប់តាម​រយៈការ​បញ្ចប់​ក្នុងលទ្ធផលស្មើ​ជាមួយ​នឹងក្រុម Burnley​។ បច្ចុប្បន្ន កីឡាករ​ទាំង​អស់​កំពុង​តែ​សម្រាក​វិស្សម​កាល នៅមុន​ពេល​ការ​ប្រកួត​មិត្ត​ភាពមុន​បើក​រដូវ​កាល​ចាប់​ផ្តើម ប៉ុន្តែ Milner ដែល​បាន​ឈ្នះពាន​២លើក​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​នឹងក្លិប Manchester City បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​តែ​ផ្លាស់ប្តូរ នៅពេល​ដែលពួក​គេ​វិល​ទៅ​ប្រកួត​វិញ​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​ប្រាប់​គេហ​ទំ​ព័រ Liverpool.com ថា៖ «ខ្ញុំ​គិត​ថា វា​មាន​តុល្យ​ភាពនៅពេលនេះ​។ យើង​ត្រូវ​តែ​រីករាយ ពីព្រោះ​យើង​ដឹង​ពីភាពលំបាក​ក្នុងការ​ឈ្នះពាន​។ ប៉ុន្តែ យើង​នឹង​រង​នូវ​ការ​ដាក់ទណ្ឌ​កម្ម​ ប្រសិនបើ​យើង​មិន​​រក្សា​ការ​ផ្តោត​អារម្មណ៍​ទេ​នោះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia