ប្រទេសអង់គ្លេស៖ ក្លិប​បិសាចក្រហម Manchester United ក្នុង​ស្ថិត​ក្នុង​ការ​ចរ​ចា​ដែល​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ ជាមួយនឹងក្លិប Borussia Dortmund ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​កីឡាករ Jadon Sancho សម្រាប់​តម្លៃខ្លួន​ជា​គោល​ចំនួន​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១១៤លានដុល្លារ​អាមេរិក) ដែល​ជាតម្លៃខ្លួន​មួយ​ដែលនឹង​បំបែក​កំណត់ត្រា​ផ្ទេរ​សម្រាប់​​កីគឡាករ​អង់គ្លេស​ម្នាក់​។

Man United បាន​ចាប់​អារម្មណ៍​​ទៅលើ Sancho ជាយូរ​មកហើយ ខណៈ​ដែល​ការ​ពិភាក្សា​នានាជុំវិញ​ការ​ផ្ទេរ​មួយ​លើ​អតីត​កីឡាករ​របស់​ក្លិប Manchester City បាន​​ស្ថិតក្នុងភាព​ក្តៅ​គគុក​ក្នុ​ងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ ស្រ​បពេល​ដែល​មិន​ទាន់មានការ​ព្រម​​ព្រៀង​គ្នា​​ណា​មួយ​ជាមួយ​នឹងក្លិប Dortmund មិន​ឈាន​ដល់​នោះ គេ​យល់​ឃើញ​ថា ក្លិ​បរបស់​អាល្លឺ​ម៉ង់​មួយ​នេះ​​អាច​នឹង​ទទួល​យក​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​ក្លិប Man United បង់​រំលស់​នៅ​លើ​តម្លៃខ្លួន ក្នុង​រយៈពេល​២ ឬ​៣​រដូវ​កាល​បន្ទាប់ ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ​។ Man United នឹង​បន្ថែមទឹក​ប្រាក់​២០​លាន​អឺ​រ៉ូ​ទៀត ដោយ​ផ្អែក​ទៅលើ​ទម្រង់​លេង​របស់​គេ​។

Sancho ដែល​បាន​ចាក​ចេញពីក្លិប Man City ក្នុង​វ័យ​១៧​ឆ្នាំ ដើម្បី​ផ្ទេរ​​ទៅកាន់​ក្រប​ខ័ណ្ឌ Bundesliga កាលពីឆ្នាំ​២០១៧ ដើម្បី​មាន​ឱកាស​លេង​ក្នុងជម្រើស​ដំបូងនោះ ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​បើក​ចំហ​ឲ្យ​មាន​ការ​ផ្ទេរ ក្រោយពី​បាន​ជួប​រដូវកាល​ដ៏​រីក​រាយ​មួយ តាមរយៈការ​ស៊ុត​បាល់​បញ្ចូល​ទី​១៧​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​១៦​គ្រាប់​ផ្សេង​ទៀត​ក្នុងក្រប​ខ័ណ្ឌលីក​៕

ប្រភព​ព័ត៌​មាន៖ The Guardian