ប្រទេសអង់គ្លេស៖ ខណៈដែលChelsea កំពុងបញ្ចុះបញ្ចូលWillian អោយទទួលយកកុងត្រាថ្មី ក៏ប៉ុន្តត្រូវបានរូបគេ​បដិសេធ ស្រាប់តែពេលនេះក៏ចេញមុខក្រុមកាំភ្លើងធំ Arsenal ដែលបានតាមដានស្ថានការណ៏​នេះជាយូរមកហើយនោះ បានផ្តល់កិច្ចសន្យារយៈពេល ៣ ឆ្នាំជូនដល់ខ្សែបម្រើស្លាបរូបនេះ​ដើម្បីផ្ទេរយកកីឡាករឆ្នើមរួមនេះមករួមក្រុមម្ចាស់ជើងឯកFACupនៅរដូវកាលថ្មីខាងមុខ។

The only way Arsenal will complete Willian transfer from Chelsea ...

ជាមួយនឹងកិច្ចព្រមព្រៀងមានរយៈពេលយូររហូតដល់ឆ្នាំ ២០២២ វាហាក់ដូចជាធ្វើអោយ​ឪកាសនិង​ការផ្ទេរកីឡាករវ័យ៣១ ឆ្នាំរូបនេះពីទឹកដីStamford Bridge មកកាន់​កីឡា​ដ្ឋាន​Emirate Stadium កាន់តែស្ថិតក្នុងភាពរលូនស្របក្លឹបមានមូលដ្ឋាន​រួមទីក្រុងឡុងដ៏​មួយ​ទៀត​គឺ Tottenham ក៏មានចំណាប់​អារម្មណ៏​​និង​​ចង់ចូលរួមប្រជែងដូចគ្នាផងដែរនោះ ។

Willian to Arsenal: Gunners hoping to announce transfer, Willian ...

ប្រភពពី France Footbal បានចុះផ្សាយថា កិច្ចពិភាក្សាគឺអាចនិងមានភាពរលូនស​ម្រាប់ក្លឹប​ដែល​​ហ៊ានផ្តល់កិច្ចសន្យាវែង៣ឆ្នាំតែ អ្វីដែលអាចជាឧបសគ្ កើតមានតែមួយគត់គឺបំណង​ប្រាថ្នា​​រ​បស់ Willian មានជម្រើសចង់បាន កិច្ចសន្យាវែងរហូតដល់ឆ្នាំ ២០២៤ឯណោះ គួរបញ្ជាក់ថាWillian មិនបានចូលរួមការប្រកួត ២ លើកចុងក្រោយរបស់ Chelsea នោះទេ បូកបញ្ចូល​ការ​ប្រកួតជាមួយ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីល្ងាចថ្ងៃ​សៅរ៍ក៏រូប​គេ​ខក​ខានផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole