ប្រទេសអង់គ្លេស៖ ក្លិប Manchester City​ បានប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជា​មួយ​​នឹង​ខ្សែ​បម្រើ​ស្លាប Ferran Torres របស់​ក្លិប Valencia ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​។

កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈពេល​៥​ឆ្នាំ​ សម្រាប់​​ការផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​២០,៩​លាន​ផោន (ស្មើ២៧​លាន​ដុល្លារ​អាមេរិក)​។ Torres បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវបា​ន​ចេញផ្សាយ​ដោយក្លិប​របស់​ក្រប​ខ័ណ្ឌ Premier League ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​នឹងក្លិប Man City​។ គ្រប់គ្រង​កីឡាករ​ទាំង​អស់​ចង់​ចូលរួម​ក្នុងក្រុម​ដែលផ្តោត​លើការ​ប្រយុទ្ធ ហើយ Manchester City គឺ​ជាក្រុម​មួយក្នុង​ចំណោមក្រុម​ដែល​មាន​តំបន់​ប្រយុទ្ធ​មុត​ស្រួច​បំផុត ក្នុងពិភព​​កីឡា​បាល់​ទាត់​»​។ លោក Guardiola ច​ង់​ពង្រឹង​ក្រុមរ​បស់​លោក ក្រោយពី​បាន​បាត់​បង់​ពាន Premier League របស់​ខ្លួន ក្រោមស្នា​ដៃក្រុម Liverpool ខណៈ​ដែល​ពួកគេ​ក៏​យល់​ព្រមលើតម្លៃខ្លួន​៤១​លានផោន ដើម្បី​ទិញ​ខ្សែ​ការ​ពារ Nathan Ake ពីក្លិប Bournemouth ផងដែរ​​។

លោក Txiki Begiristain ប្រធានផ្នែក​កីឡា​បាល់​ទាត់​នៅ Man City បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​តាម​ដាន​ការ​វិវឌ្ឍរបស់ Ferran យ៉ាង​យកចិត្ត​ទុក​ដាក់ និង​បាន​បង្ហាញពី​កម្រិត​លេង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia