ប្រទេសអង់គ្លេស៖ លោក Ole Gunnar Solskjaer បានប​ញ្ជាក់​ថា ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ Europa League អាច​នឹងក្លាយ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​យុគសម័យ​កាល​ថ្មី​នៃ​ជ័យ​ជម្នះ​សម្រាប់ក្រុម Manchester United​។

Man United បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​ទទួល​ចំណាត់​ថ្នាក់​ដ៏ខ្ពស់ នៅ​ក្នុង​រដូវ​កាល​មួយ​ដែល​ត្រូវបានផ្អាក​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា ហេតុនេះ មានន័យ​ថា ពួកគេ​នឹង​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។ ក្លិប​មាន​មូលដ្ឋាននៅ​កីឡដ្ឋាន Old Trafford មួយ​នេះ កំពុង​តែ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League នៅ​រាត្រី​នេះ ក្រោយពី​បាន​ឈ្នះ​ការ​ប្រកួត​ជើង​ទី​១​នៃ​​វគ្គ​១៦​ក្រុមចុងក្រោយ​របស់​ពួកគេ ​លើ​ក្រុម​អូ​ទ្រីស LASK ក្នុងលទ្ធ​ផល ៥-០ កាល​ពី​ខែ​មីនា​។ លោក Solskjaer បាន​បញ្ជាក់​ថា ការ​ឈ្នះ​ពាន​ជា​លើកដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក នឹងក្លាយ​ជា​ជំនួយ​ដ៏ធំទៅលើស្មារតី​នៃ​ការ​ទទួល​ជ័យ​ជម្នះ​។ ក្នុង​សន្និសីទមុន​ពេល​​ការ​ប្រកួតកាលពី​ថ្ងៃ​អង្គារ គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «អ្នក​អាច​មើល​ឃើញហើយ​។

នៅ​ពេល​ដែល​លោក Alex (Ferguson) ឈ្នះ​ពាន Premier League ជាលើក​ទី​១​ នោះ​គឺ​ជា​​ការ​ចាប់​ផ្តើម​យុគសម័យ​កាល Premier League​។ ជ័យ​ជម្នះ​បាន​បន្ត​ជាមួយ​នឹង​ពាន FA Cup (ឆ្នាំ១៩៩០)​»​៕

ប្រភព​ព័ត៌​មាន៖ AFP