ប្រទេសអង់គ្លេស៖ លោក Pep Guardiola បាន​បញ្ជាក់​ថា ក្រុម Manchester City ចង់​បង្ហាញពី​កម្រិត​លេង​របស់​ខ្លួន នៅពេល​ដែល​ពួក​គេ​ជួប​ជា​មួយ​នឹងក្រុម Real Madrid ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដែល​​ត្រូវ​បាន​ពន្យារ​ពេល​របស់​ពួក​គេ នៅ​រាត្រី​នេះ និង​ជឿជាក់ថា ក្រុម​របស់​លោក​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ជួប​ជាមួយ​នឹងក្រុម​ម្ចាស់​ជើង​ឯក​១៣​សម័យ​កាល​មួយ​នេះ​។

Man City នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​​ទទួល​ក្រុម Zinedine Zidane ក្នុង​ការ​ប្រកួត​ជើង​ទី​២នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ក្រោយពី​បាន​យកឈ្នះ ២-១ ពី​ការ​ប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន Bernabeu កាល​ពី​ខែ​កុម្ភៈ​។ ក្រុម​របស់ក្រុម Guardiola បាន​បាត់​បង់​ពានក្រ​បខ័ណ្ឌ Premier League របស់​ពួក​គេ ក្រោមស្នា​ដៃក្រុម Liverpool ប៉ុន្តែ នៅ​តែ​មាន​ឱកាស​ក្នុង​ការ​បញ្ចប់​រដូវ​កាល​នេះ តាមរយៈ​ការ​ក្លាយ​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប ជាលើក​ទី​១​។ ក្នុងសន្និសីទសារ​ព័ត៌​មាន​មុន​ការ​ប្រកួត​កាល​ពីថ្ងៃព្រហស្បតិ៍ គ្រូបង្វឹក​របស់​ក្រុម Man City បាន​ឲ្យ​ដឹង​ថា៖ «យើង​ចង់​លេង​ការ​ប្រកួត​ផ្ទាល់​របស់​យើង​។ យើង​ចង់​បង្ហាញ​ពី​កម្រិត​លេង​របស់​យើង​ក្នុងការ​ប្រកួត​នេះ ដោយ​​យើង​លេង​​នៅ​តំបន់​ការពារ ឬ​ការ​វាយ​សម្រុក​រហ័ស ឬ​ក៏ក្រុម Real Madrid វាយ​សម្រុក​រហ័ស​វិញ​»​។

លោក Guardiola បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​យើង​ចង់ព្យាយាម និង​ធ្វើ គឺយក​ការ​ប្រកួត​នេះ ទៅគាន់​កន្លែង​ជាក់​ស្តែង​នៅលើ​ទីលាន ដែល​ជាកន្លែង​យើង​អាច​នឹងផ្តល់​ការ​ឈឺចាប់​ដល់​ក្រុម Real Madrid និង​ជាកន្លែងដែល​យើង​អាច​បង្ហាញពី​គុណ​ភាព​កីឡាករ​របស់​យើង​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia