បរទេស៖ ការប្រកួត១គូទៀតក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich កំពុងត្រៀមជួប Barcelona នៅវគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមតោខៀវ Chelsea ៤-១ កាលពីថ្ងៃសៅរ៍ដើម្បីបញ្ចប់ជ័យជម្នះសរុបទាំងពីរប្រកួតក្នុងលទ្ធផលសរុប ៧ទល់និង១ ។
៤គ្រាប់របស់ក្រុមលោកHansi Flick រកបានដោយកីឡាករខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញRobert Lewandowski នៅនាទីទី១០ដោយបាល់ប៉េណាំងទី ខណៈខ្សែប្រយុទ្ធក្រូអាតដែលខ្ចីជើងពីក្លឹប Inter Milan កីឡាករ Ivan Perisic រកបាន១គ្រាប់នៅនាទីទី២៤ ក្រោយការAssist ពីRobert Lewandowski ។ ទោះបីជាយ៉ាងនេះក្តីខ្សែប្រយុទ្ធTammy Abramham ក៏មិនអោយបាក់មុខក្រុមភ្ញៀវ ពេកនោះទេគឺមានឪកាសវាយបកបាន១គ្រាប់វិញនៅនាទីទី៤៤។
ក្រុមម្ចាស់ផ្ទះនៅតែបន្តរកគ្រាប់បាល់បានដោយខ្សែបម្រើបារាំងCorentin Tolisso រកបាន១គ្រាប់នៅនាទីទី៧៦បន្ទាប់ពីការបញ្ចូនបាល់របស់Lewandowskiដដែល មុនពេលខ្សែការពារស្តាំខ្ចីជើងពីក្លឹបReal Madridកីឡាករ Adriozola លើកបាល់ពីស្លាបស្តាំអោយ Lewandowski តែតបញ្ចូលទីគ្រាប់បាល់បាល់ទី២នៅនាទីទី៨៣មុនបញ្ចប់ការប្រកួត តង់ទី២៕
ប្រភពព័ត៍មាន៖ BBC