បរទេស៖ Rio Ferdinand ជឿជាក់ថាក្រុមបិសាចក្រហម Manchester United និង មានកំហុសមួយដ៏ធំមួយប្រសិនជា ខកខានមិនបានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករឆ្នើម Jason Sanchoមកកាន់ទឹកដី Old Trafford នៅ​រដូវ​ក្តៅនេះបាន។វីរបុរសក្លឹប និងជាអតីតខ្សែការពារ ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថាៈ Man Utd កំពុងបង្កើតឱកាស និងមិនទាន់បោះបង់ ការព្យាយាមចរចារដើម្បីចុះហត្ថលេខាយុវជន ដែល​កំពុង​រីក​ចម្រើន​ក្លាយជាកីឡាករល្អ​បំផុតនៅលើពិភពលោកនៅកំលុងពេល១០ឆ្នាំទៅមុខទៀតនេះ។

Gareth Bale urged to quit Real Madrid as Rio Ferdinand bemoans ...

ទោះបីជាមានការលើកឡើងបែបនេះក្តី Dortmund ក្លឹបម្ចាស់ជើងឯករង Bundesliga បានប្រកាស​កាល​ពីថ្ងៃ​ច័ន្ទថាពួកគេមិនពិចារណាលើការផ្តល់ជូនសំណើរណាមួយសម្រាប់កីឡាករវ័យ ២០ឆ្នាំ Sancho នៅក្នុង​ទីផ្សារ​ដោះដូរកីឡាករមុនបើករដូវកាលថ្មីនេះទេ បន្ទាប់ពី  Man United មិនបាន​បំពេញ​​តាមការចង់បាននៅតម្លៃខ្លួន ១២០ លានផោន និងបានចំណាយពេល ចរចារគ្នាយ៉ាងយូរតែ​នៅមិន​ទាន់មានលទ្ធផលនៅឡើយនោះ។

The hidden figures which make United target Jadon Sancho look even ...

ជាការឆ្លើយតបវិញ Man United បាន បដិសេធក្នុងការបោះបង់ចោលក្តីសង្ឃឹមបន្តការចរចារនាំយក Sancho បើទោះបីជា Dortmund បានបញ្ជាក់យ៉ាងច្បាស់យ៉ាងដូច្នេះក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Goal