បរទេស៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកីឡាករបានខ្សែការពារឆ្វេង NicolasTagliafico របស់ Ajax ខណៈដែលក្លិបយក្សនៅអេស្ប៉ាញ FC Barcelona ក៏មានបំណងចង់ចុះហត្ថលេខាលើកីឡាកររូបនេះដែរ។

Chelsea, Barcelona to battle for Nicolas Tagliafico?

អនាគតរបស់ខ្សែការពារ Marcos Alonso និង Emerson Palmieri នៅទឹកដី Stamford Bridgeកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែល Chelsea មានគោលបំណងចង់ស្វែករកខ្សែការពារឆ្វេងម្នាក់ទៀតនៅទីផ្សារដោះដូររដូវក្តៅនេះ។

Chelsea plotting £52.5m double swoop as Lampard continues squad ...

Tagliafico គឺមានពាក្យចរចាមរាមផ្ទេរមកកាន់ Chelsea មួយរយៈហើយ ហើយបើតាមសារព័ត៍មាន Sky Sports News បានចុះផ្សាយថា Chelsea គឺចាប់អារម្មណ៍ខ្លាំងលើខ្សែការពាររូបនេះ ប៉ុន្តែក៏មានព័ត៍មានផ្សេងទៀតបានចុះផ្សាយថា Barcelona ក៏មានបំណងចុះកិច្ចសន្យាលើកីឡាកររូបនេះដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole