បរទេស៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម Paul Scholes បានបង្ហាញពីចំនុចមួយចំនួន​ដែលស្រដៀងគ្នា​រវាងអតីត​គ្រូ​បង្វឹកលោក Sir Alex Ferguson និងលោក Jurgen Klopp  គ្រូបង្វឹកហង្សក្រហម​ Liverpool នាពេលបច្ចុប្បន្ន ហើយ​គាត់ជឿជាក់ថាលោក Fergie និង Klopp មានសមត្ថភាពក្នុងការទទួលបានលទ្ធផល​ល្អបំផុត​ពីកីឡាករ​ដែល​រូបលោកទិញយកមករួមក្រុមនាពេលកន្លងមក។

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយនៅលើទូរទស្សន៍ BT Sport ថាៈ ខ្ញុំ​គិត មកពី អ្នកគ្រប់គ្រងដែលមានមហិច្ឆតាចង់ទទួលបានភាពជោគជ័យប្រកបដោយចិត្តគំនិតឈ្នះឈ្នះ ។ អ្នក អាច ឃើញលទ្ធផលទាំងនោះក្នុងចំណោមកីឡាកររបស់គាត់។យើងមានអ្នកចាត់ការល្អបំផុតនៅក្នុងលោក គឺ SirAlex Ferguson ដែលអ្នករាល់គ្នាចង់លេងរួមក្រុមពេលគាត់ដឹកនាំ ។ ពោលគឺអ្នកនឹងលេងដោយ បាក់ជើង ចោល​ដើម្បីធ្វើអ្វីដែលអ្នកអាចធ្វើបានសម្រាប់គាត់។

Scholes បន្តថាៈ យើងលេងប្រៀបដូចជាកំលាំងត្រាក់ទ័រដែលបរលើវាលស្មៅជាមួយពេលលោក Ferguson ដឹកនាំ ហើយយើងមិនអាចបដិសេធឡើយនៅពេលគាត់ដឹកនាំ Man United ឈ្នះពាន Premier League ចំនួន ១៣ ដងនិងទទួលពានបានកិត្តិយសជាច្រើនទៀត។ សម្រាប់លោក Klopp វិញ ត្រូវបានកីឡាករចាត់ទុកជាអ្នក ដឹកនាំម្នាក់ដែលយល់ពីចិត្តកីឡាករក្នុងក្រុមច្រើនបំផុត ហើយពិសេសជាងនេះទៀទៀទគឺបាន​នាំ​ហង្ស​ហើយឆ្លងកាត់ឧបសគ្គដ៏ធំហើយទទួលជោគជ័យត្រឹមរយៈ​ពេលដ៏ខ្លីជាមួយក្លឹបពោលគឺត្រឹម៥ឆ្នាំចុងក្រោយនេះ៕

 

ប្រភពព័ត៍មាន៖ Tribuna