បរទេស៖ ខ្សែបម្រើ Blaise Matuidi ដែលជាសមាជិកឈ្នះពាន World Cup របស់ក្រុម​ជម្រើស​ជាតិ​បារាំង នឹងចាកចេញពី​ក្លិប Juventus ក្រោមការព្រមព្រៀងទាំងសងខាង ក្រោយពីការចំណាយពេលបាន៣ឆ្នាំ​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់ម្ចាស់​ជើង​ឯក​អ៊ីតាលីមួយនេះ កាលពីថ្ងៃពុធ​​។

Matuidi វ័យ​៣៣​ឆ្នាំ បានចូលរួម​ជា​មួយ​នឹងក្លិបយក្ស​របស់​អ៊ីតាលី ពីក្លិប Paris Saint-Germain ក្នុងឆ្នាំ​២០១៧ និង​នៅ​ជាប់​កិច្ច​សន្យា​រយៈពេល​១​ឆ្នាំ​ទៀត ក្នុងកុង​ត្រា​របស់​គេ​។ មានព័ត៌មានចេញផ្សាយ​​ថា រូប​គេ​អាច​នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ជាមួយ​​នឹងក្លិប Inter Miami របស់​លោក David Beckham​។ Juventus បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «Blaise Matuidi និងក្លិប Juventus យល់ព្រមចែកផ្លូវ​គ្នា​ក្នុងលក្ខខណ្ឌដែលមានការព្រមព្រៀងគ្នាទាំងសងខាង ទៅលើកិច្ចសន្យារបស់កីឡាកររូបនេះ​»​។

Beckham's Inter Miami 'on the brink of swooping for ...

ក្លិបបានបន្ថែមថា៖ «ក្រោយជំនួយរបស់គេ រូបគេបាន​ខិតខំព្យាយាមលេង​អស់​ពីសមត្ថភាពក្នុងរាល់​ការ​ប្រកួត​ទាំង​អស់ តាមរយៈ​ការ​ដាក់សម្ពាធលើគូប្រកួតយ៉ាងខ្លាំង បង្ហាញពីកម្រិតលេងយ៉ាងល្អ និងរក្សា​ការគ្រប់គ្រងបាល់យ៉ាងរឹងមាំ»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia