បរទេស៖ លោក Nasser Al-Khelaifi ប្រធានក្លឹប PSG បានអះអាងថា Kylian Mbappe និង Neymarនឹងបន្ត​លេងអោយក្រុមម្ចាស់ជើងឯក Ligue-1 ជាបន្តទៀតសម្រាប់ពេលវេលាដែលមានកិច្ចសន្យានៅសល់ជា មួយក្លឹប​។​​គួរកត់សម្គាល់ថាតារាឆ្នើមទាំងពីរទើបតែ ដើរតួយ៉ាងសំខាន់ក្នុងការជួយ PSG ឈានទៅវគ្គ ៤ក្រុមចុងក្រោយ​សម្រាប់​ការ​ប្រកួតក្របខណ្ឌ  Champions League ក្រោយផ្តួល Atalanta កាលពីថ្ងៃពុធនេះបើទោះបីជា Mbappe ចូល​លេងក្នុងការប្រកួតនេះបាន ៣០ នាទីចុងក្រោយប៉ុណ្ណោះ ។

សម្រាប់ការប្រកួតនេះ Neymar បានបង្កើតឱកាសបញ្ជូនបាល់អោយមិត្តរួមជាតិប្រេស៊ីល  Marquinhosស៊ុត​បាល់បញ្ចូលទីតាមស្មើខណៈ Mbappe ក៏មានឪកាសបញ្ជូនបាល់អោយមិត្តរួមក្រុមសញ្ជាតិអាឡឺម៉ង់ Moting ​រកបានគ្រាប់បាល់ជ័យជំនះនៅក្នុងការប្រកួតនេះ។

PSG President Nasser Al-Khelaifi, Ex-FIFA Secretary General Jerome ...

PSG នឹងត្រូវជួបប្រកួតជាមួយ Atletico Madrid ឬ RB Leipzig ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯប្រទេស ព័រទុយហ្គាល់នាកីឡាដ្ឋាន Benfica’s Estadio da Luz នៅថ្ងៃអង្គារសប្តាហ៏ក្រោយផងដែរ៕

 

ប្រភពព័ត៍មាន៖ Goal