បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man United ជឿជាក់ថាសមត្ថភាពលេង របស់ក្រុមនាពេលបច្ចុប្បន្ននៅមិនទាន់អាចប្រៀបប្រដូចទៅនិងក្លឹបគូប្រជែងគឺហង្សក្រហម Liverpool និងមេឃ​ខៀវ Manchester City បាននៅឡើយទេ។

Live stream of Ole Gunnar Solskjaer press conference on 3 January ...
ស្របពេលនិងការយល់ឃើញខាងលើនេះគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះកំពុងតែធ្វើការអំពាវនាវឱ្យក្លឹបចំណាយ​ប្រាក់ដើម្បីទិញកីឡាករឆ្នើមៗមករួមក្រុមបន្ថែមទៀតបើទោះបីជារូបលោកបានដឹកនាំ Man Utd បញ្ចប់ក្នុង ចំណាត់ថ្នាក់​លេខ៣នៅក្របខ័ណ្ឌ Premier League តែក្រុមមានគម្លាតដល់ទៅ ១៥ ពិន្ទុពីក្រុមលេខរៀងទី​២​ Man City និង ៣៣ ពិន្ទុពីក្រុមម្ចាស់ជើងឯក Liverpool ។

Manchester United vs Copenhagen player ratings –
ថ្លែងប្រាប់នៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ទល់នឹង Sevilla នៅថ្ងៃអាទិត្យ នេះលោក Solskjaer បានសារភាពថាក្រុម នៅតែមានការងារជាច្រើនដែលត្រូវធ្វើ ហើយអ្វីដែលសំខាន់បំផុត នោះគឺការអនុម័ត្រថវិកាដើម្បីទិញកីឡាករមកពង្រឹងក្រុមអោយបានឆាប់បំផុតមុនរដូវកាលថ្មីចាប់ផ្តើម។គួរ រំលឹក​ ថា Man Utd ខកខានឈ្នះពាន​Premier League ចាប់តាំងពីឆ្នាំ ២០១៣ មុនពេលលើកពាន UEFA Cup នៅឆ្នាំ២០១៧មកម្លេះ៕

 

ប្រភពព័ត៍មាន៖ Goal