បរទេស៖ Cristiano Ronaldo បានស្នើសុំអោយក្លឹប Juventus ចុះហត្ថលេខាទិញយកអតីតមិត្តរួមក្រុម Karim Benzema ពីក្រុមអធិរាជស Real Madrid ម​ករួមក្រុម ក្រោយពីក្លឹបធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ៨ ក្រុមចុងក្រោយ ។ បន្ទាប់ពីនោះរយៈពេល២៤ម៉ោងក្រុម Juventus ក៏បានសម្រេចចិត្តយ៉ាងរហ័ស បំផុត គឺ នាំយកវីរបុរសលោក Andrea Pirlo មក​ជំនួសតំណែង​គ្រូ​បង្វឹក Maurizio Sarri និងត្រៀម​បន្តកែប្រែយុទ្ធ សាស្រ្តថ្មីបន្តទៀត។

How Benzema has thrived without Ronaldo for Real Madrid - ronaldo.com

ប្រភពពីគេហទំព័រ Gazzetta dello Sport បានអោយដឹងថា កំពូលខ្សែប្រយុទ្ធស្លាប និង ជាប្រធានក្រុម​ជម្រើស​ជាតិព័រទុយហ្កាល់​រូបនេះ​បានបង្ហាញចេតនាចង់បានដៃគូប្រយុទ្ធ Karim Benzema មករួមកា​រ​ងារសាជាថ្មីម្តង​ទៀត​នៅលីកកំពូលអ៊ីតាលី បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះបង្ហាញទម្រង់​លេងល្អ​បំផុត​នៅ​ក្របខណ្ឌ La Liga កាលពីរដូវកាលមុន។

Benzema is a more complete player than Henry' - Govou hails Madrid ...

Ronaldo ម្ចាស់ពានបាល់មាស៥សម័យយល់ថា Benzema និង អាចបញ្ចប់ការរង់ចាំរយៈពេល ២៥ ឆ្នាំរបស់​ក្លឹបដើម្បីឈ្នះការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប Champion League ជាលើកដំបូង។ទោះយ៉ាងណារឿងដែល​សំខាន់​បំផុត​គឺដ៏រាបណាខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ មិនមានបំណងចែកផ្លូវ រឺត្រូវបានក្លឹប​ដាក់លក់​នោះគឺ​អាចជា​ឧបសគ្គ​សម្រាប់​ការផ្ទេរនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole