បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar កំពុងប្រឈមមិនអាចចូលលេងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League ក្រោយពីបញ្ចេញសកម្មភាពដោះអាវចបន្ទាប់ពីម្ចាស់ជើងឯកLigue-១បារាំង បានកក់​កៅអីវ​គ្គផ្តាច់​ព្រ័ត្រ​ក្រោយផ្តួល​ជើងខ្លាំងមកពីអាឡឺម៉ង់ RB Leipzig ក្នុងលទ្ធផល៣ទល់និង០ កាលពីថ្ងៃ​អង្គារ​សម្រាប់​ការប្រកួតនៅទីក្រុងលីស្បនប្រទេសព័រទុយហ្គាល់។

គ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ពីសំណាក់ខ្សែបម្រើប្រេស៊ីល Marquinhos និងខ្សែបម្រើស្លាបអាហ្សង់ទីន​ Angel Di Maria ព្រមទាំង ខ្សែការពារឆ្វេងសញ្ជាតិអេស្បាញ Juan Bernat បានជួយអោយ PSG ឈានទៅ​កាន់វគ្គផ្តាច់ព្រ័ត្រដោយត្រៀមជួប Bayern Munich ឬ Lyon នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ​ខាងមុខ​នេះ។

ប៉ុន្តែយោងទៅតាមសារព័ត៌មាន The Sun បានអោយដឹងថាពួកគេនិងអវត្តមានកីឡាករឆ្នើមតម្លៃខ្លួនថ្លៃបំផុត របស់ពិភពលោករូបនេះវ័យ២៨ឆ្នាំរូបនេះបានដោះអាវផ្លាស់ប្តូរជាមួយកីឡាករ Marcel Halstenberg របស់ក្រុម RB Leipzig នៅលើទីលានដែលផ្ទុយនឹងច្បាប់ Uefa ដែលបានចេញច្បាប់ផ្សព្វផ្សាយកាលនៅលើទំព័រទី៣១ និងបានជូនដំណឹងបន្ថែមកាលពីដើមខែនេះថាៈ កីឡាករទាំងអស់ត្រូវជៀសវាងការដោះដូរអាវរវាងគ្នា និង គ្នា​ក្រោយ​​​​​ចប់ការប្រកួត។គួរបញ្ជាក់ថាទោះបីជាមិនបានរកគ្រាប់បាល់នៅក្នុងការប្រកួតដ៏សំខាន់នេះ ប៉ុន្តែអតីតខ្សែ​ប្រយុទ្ធក្រុម Barcelona រូបនេះគឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយជ័យជម្នះរបស់ក្រុមជាមួយនិងការបង្ហាញ​ទម្រង់លេងល្អបំផុតនោះ៕

 

ប្រភពព័ត៍មាន៖ Lucrumbet