បរទេស៖ ក្រុមបិសាចក្រហម Manchester United បានផ្តល់ប្រាក់ឈ្នួលទ្វេដងដល់កីឡាករ Dean Henderson គឺប្រមាណ ១០០,០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីរក្សាទុកអ្នកចាំទីរូបនេះរីករាយបន្តលេងនៅទឹកដី Old Trafford ច្រើនឆ្នាំទៀត។

អ្នកចាំទីវ័យ ២៣ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានវិលត្រលប់មកកាន់ក្លឹប Man United វិញបន្ទាប់ពីទទួលបានជោគជ័យ និង បង្ហាញទម្រង់លេងគួរជាទីចាប់អារម្មណ៏ក្នុងលក្ខណ្ឌខ្ចីជើង ជាមួយក្លឹបដាវពីរ Sheffield United ។

មានការរំពឹងទុកថា Henderson នឹងប្រជែងជាមួយអ្នកចាំទីជម្រើសទី១គឺ David de Gea បន្ទាប់ពីរូបគេមិនអាចបំពេញ ការតព្វកិច្ចបានល្អ ជាមួយការបង្ហាញទម្រង់លេងគួរអោយខកចិត្តក្នុងរយៈពេលជាច្រើនប្រកួតកន្លងមក ពោលគឺបន្ទាប់ពី​លីក​​កំពូល​បាល់​ទាត់ចាប់ផ្តើមឡើងវិញក្រោយពន្យាពេលដោយសារមេរោគកូវីត-១៩ ។

Henderson អតីតកីឡាករ​ជម្រើស​​ជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ Henderson រូបនេះមិនមានបំណងចង់លេងជា កីឡាករជម្រើសដៃទីទី២រឺទី៣​ ទៀត​នោះទេ សម្រាប់រដូវកាលថ្មី ដូច្នេះ Man Utd បានដាក់សំណើរខាងលើនេះជាការចងចិត្តរូប​គេ ខណៈ Chelsea កំពុង បង្ហាញ​ចំណាប់អារម្មណ៏ចង់បានផងដែរនោះ។

ប្រភពពី The Sun បានបញ្ជាក់ថាប្រសិន Henderson ទទួលយកសំណើរខាងលើតាមការស្នើរបស់ក្លឹបមែន នោះ​ Man United នឹងត្រូវចំណាយទឹកប្រាក់ដល់ទៅ ៥៧៥,០០០ ផោនក្នុងមួយសប្តាហ៍សម្រាប់កីឡាកអ្នកចាំទីទាំង ៤ នាក់របស់ពួកគេក៏ព្រោះតែ De Gea ទទួលបាន ៣៥០,០០០ ផោន និង Sergio Romero ៧០,០០០ ផោន ខណៈ Lee Grant ទទួលបាន ៣០,០០០ ផោននោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole