បរទេស៖ លោក Ronald Koeman អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Barcelona បានប្រាប់ថា មិនប្រាកដ ថានឹងត្រូវបញ្ចុះ បញ្ចូល Lionel Messi ឱ្យបន្តស្នាក់នៅក្នុងក្លឹបតាមវិធីណានោះទេ តែលោកនិងព្យាយាមនិយាយតាមលទ្ធភាពដែលអាចធ្វើបានក្នុងចំណែកមួយដើម្បីស្តារទម្រង់លេងរបស់ក្រុមឡើងវិញ។ នេះជាសម្តីលើកឡើង របស់បុរសវ័យ អាយុ ៥៧ ឆ្នាំរូបនេះ ក្រោយចុះកុងត្រា ២ ឆ្នាំដើម្បីដឹកនាំក្រុមអ្នកមានបុណ្យ ពោលគឺប្រមាណ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្លឹបបានបញ្ចប់តំណែង Quique Setien រួមជាមួយប្រធានផ្នែកបច្ចេកទេសលោក Eric Abidal។
គួកត់សម្គាល់ថាអនាគតរបស់តារាឆ្នើមនិងជាកាពីតែនក្រុម នៅទឹកដី Camp Nou បានជួបនិងភាព មិនច្បាស់ កាលពីរដូវកាលចាស់២០១៩-២០២០ និងជាលើកដំបូងចាប់តាំងពីររដូវកាល ២០០៧-០៨ មក។
អតីតគ្រូបង្វឹក Everton និង ក្រុមបិសាចទឹកក្រូចហូឡង់លោក Koeman បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ គាត់នៅមានកិច្ចសន្យាជាមួយក្លឹបហើយគាត់នៅតែជាកីឡាករ Barcelon។ ត្រង់ចំណុចនេះខ្ញុំចាំបាច់ត្រូវនិយាយជាមួយគាត់ព្រោះគាត់ជាប្រធានក្រុម។ យើងត្រូវធ្វើការជាមួយគាត់និងនិយាយជាមួយកីឡាករដទៃទៀតក្នុងក្រុម។ យើងត្រូវធ្វើការសម្រេចចិត្តខ្លះប៉ុន្តែក្នុងករណីរបស់ Messi ខ្ញុំសង្ឃឹមថាគាត់នឹងនៅជាមួយយើង។ គាត់ជាកីឡាករល្អបំផុតនៅលើពិភពលោកនិងជាកីឡាករដែលអ្នកចង់បាននៅក្នុងក្រុមបន្តទៀត។ក្នុងនាមជាគ្រូបង្វឹកខ្ញុំចង់ធ្វើការជាមួយ Messi ព្រោះគាត់តែតែជួយក្រុមឈ្នះការប្រកួតជាមួយសមត្ថភាពព្រមទាំងទម្រង់ លេង មួយដែលដែលគាត់តែងតែបង្ហាញដូច្នេះខ្ញុំពិតជារីករាយនិងឆាប់ធ្វើកិច្ចការនេះជាមួយគ្នា៕
ប្រភពព័ត៍មាន៖ BBC