បរទេស៖ ក្រុមហង្សក្រហម Liverpool នឹងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ស្វាគមន៏ក្រុមម្ចាស់ជើងឯកលីកទើប​និងឡើងមកពីក្រប​ខណ្ឌ Champion Ship គឺក្រុម Leeds United ដែលបាត់មុខពី Premier League ១៦រដូវកាលមក​ហើយ​​នៅក្នុងការប្រកួតបើកឆាករដូវកាលថ្មី ២០២០-២១ សម្រាប់លីគកំពូល​អង់គ្លេស​នៅថ្ងៃទី១២កញ្ញា ២០២០ខាងមុខនេះហើយ។

Liverpool - Sky Sports Football

 

Fulham ក្រុមដែលឈ្នះវគ្គជម្រុះហើយវិលមកក្របខណ្ឌកំពូលវិញផងដែរ គឺ Fulham ក៏​នឹងធ្វើជាម្ចាស់​ផ្ទះ​ទទួលភ្ញៀវ Arsenal ខណៈ West Bromwich Albion ដដែលជាសមាជិកទី៣មកពីក្របខណ្ឌ លីកទី២ផងដែរនោះនិងទៅសួរសុខទុក្ខម្ចាស់ផ្ទះ Leicester City សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះផងដែរ។

ទោះយ៉ាងណាការប្រកួតរវាង Man City  និង Aston Villa ព្រមទាំង Burnley និង Man United នឹង​ត្រូវកំនត់ពេលសាជាថ្មីម្តងទៀត។ មូលហេតុដែលក្លឹបរួមទីក្រុង Manchester មិនបានលេងព្រមគ្នានៅ​ថ្ងៃ​បើកឆាកគឺព្រោះតែគណកម្មាការប្រកួត បានផ្តល់ពេលវេលាដល់ពួកគេរយៈពេលវែងប្រមាណ ៣០ ថ្ងៃគិតចាប់តាំងពីរMan.City ធ្លាក់ចេញពីក្របខណ្ឌ Champion League ខណៈ Man.Utd ក៏ធ្លាក់​ចេញពី​ក្របខណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយរៀងៗខ្លួនមក។

Leeds United and Liverpool supporters concoct the perfect title ...

ការប្រកួតគូផ្សេងទៀតនៅថ្ងៃដូចគ្នា និង ថ្ងៃទី១៤កញ្ញាមានដូចជាៈ

១.Crystal Palace & Southampton (ថ្ងៃទី ១២កញ្ញា ២០២០)

២.Tottenham Hotspur & Everton (ថ្ងៃទី ១២កញ្ញា ២០២០)

៣.West Ham & Newcastle United (ថ្ងៃទី ១២កញ្ញា ២០២០)

៤.Brighton & Chelsea (ថ្ងៃទី ១៤កញ្ញា ២០២០)

៥.Sheffield United&Wolverhampton (ថ្ងៃទី ១៤កញ្ញា ២០២០)