បរទេស៖ Leeds United ត្រូវបានពិន័យជាប្រាក់ ២០,០០០ ផោនដោយសមាគមបាល់ទាត់អង់គ្លេស FA ដោយ​ចោតប្រកាន់ក្លឹបនៅ Premier League មួយនេះជុំវិញព្រឹត្តិការណ៏ដែលហ៊ុំព័ទ្ធដោយ​អាជ្ញា​កណ្តាល​អំឡុង​​ពេល​ប្រកួត​ចាញ់ក្រុម Chelsea ៣ទល់និង២ កាលពីដើមខែធ្នូនេះ។

Leeds United fined £20,000 by FA after admitting failure to control players  in 3-2 defeat at Chelsea | Football News | Sky Sports

Leeds United ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Macelo Bielsa បច្ចុប្បន្នឈរនៅ​ចំណាត់ថ្នាក់ទី១៦ និង មានគម្លាត​ត្រឹមតែ៥ពិន្ទុប៉ុណ្ណោះលើតំបន់កាត់ចោលបន្ទាប់ពីបន្​តចាញ់ភ្ញៀវ​ Arsenal លើកចុងក្រោយ ក្នុងលទ្ធផល​៤ទល់និង១កាលពីសប្តាហ៏ទី១៨។

What's going wrong at Leeds United? | Marca

នៅក្នុងសេចក្តីថ្លែងការណ៍លំអិតរបស់ FA បាននិយាយថា : Leeds United បានសារភាពថាពួកគេ​មិន​បានធ្វើឱ្យប្រាកដថា កីឡាកររបស់ខ្លួនមានរបៀបរៀបរយ នៅពេលដែលពួកគេបានឡោមព័ទ្ធអាជ្ញា​កណ្តាល​​​​នៃការប្រកួត ហើយទទួលយកការពិន័យស្តង់ដារ។ ហើយចាប់តាំងពីការប្រកួត​ជាមួយ ​Chelsea នៅកីឡដ្ឋាន Stamford Bridge រួចមកLeeds បានរហូត គ្រាប់បាល់រហូត ១១ គ្រាប់នៅ​ក្របខ័ណ្ឌ Premier League ចំនួន២ប្រកួតចុងក្រោយ៕