បរទេស៖ ក្រុមអ្នកគាំទ្រក្លឹបទាំង២០បានលើកឡើងពីកង្វល់ជាមួយក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League ជុំវិញការកំណត់ចំនួន ពួកគេដើម្បីចូលទស្សនាការប្រកួតដែលនិងត្រៀមរៀបចំសម្រាប់ រដូវកាលថ្មី២០២០-២០២១នេះ ។ កាលបរិច្ឆេទបានកំនត់ជាផ្លូវការណ៏រួចរាល់ហើយ ខណការប្រកួតនឹងចាប់ផ្តើមលេងដោយ បិទទ្វារកីឡាដ្ឋាន រីឯអ្នកគាំទ្រ និង ត្រូវបានអនុញ្ញាតឱ្យចូលមកទស្សនាគឺក្នុងចំនួនតិចបំផុតដើម្បីបង្ការការឆ្លងនៃមេរោគកូវីត-១៩សាជាថ្មី។

មិនដូចចុងបញ្ចប់នៃរដូវកាលមុន ដែលគណកម្មាធិការប្រកួតធ្លាប់ ផ្តល់ជូនការទស្សនា ដោយមិនគិត ថ្លៃតាមប្រព័ន្ធអនឡាញ ឬលក់ជាសំបុត្រ ដូចដែលធ្លាប់បានធ្វើនៅ ប្រទេសស្កតឡេនដ៏។ ក្របខ័ណ្ឌ Premier League បានបដិសេធមិនធ្វើអត្ថាធិប្បាយប៉ុន្តែការពិភាក្សា ជាមួយអ្នកគាំទ្រត្រូវបានគេយល់ថាកំពុងបន្ត។

មិនមានកាលបរិច្ឆេទច្បាស់លាស់ទេនៅពេលដែលក្លិបអាចអនុញ្ញាតឲ្យអ្នកគាំទ្រមកកាន់កីឡាដ្ឋានវិញប៉ុន្តែរដ្ឋាភិបាលអាចបន្ធូរបន្ថយច្បាប់ជុំវិញព្រឹត្តិការណ៍កីឡាចាប់ពីថ្ងៃទី ១ ខែតុលារដូវកាលស្របពេលរដូវកាលនៃលីគកំពូលអង់គ្លេសនិង ចាប់ផ្តើមពីថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ៕
ប្រភពព័ត៍មាន៖ BBC
 
                