បរទេស៖ ប្រធានក្រុមបិសាចក្រហម Man United កីឡាករ Harry Maguire ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានឧប្បត្តិ​ហេតុមួយ​នៅលើកោះ Mykonos  កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ខ្សែការពារអង់គ្លេសវ័យ ២៧ ឆ្នាំរូប​នេះកំពុងសម្រាកនៅទីតាំងកោះដែលមានមូលដ្ឋាននៅប្រទេសក្រិកនាទ្វីបអឺរ៉ុបខាងកើតឈាងខាងត្បូងមួយនេះ។

អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា មាន ជនបរទេស ៣ នាក់ ត្រូវបានចាប់ខ្លួនក្រោយ បង្កទំនាស់វាយតប់គ្នាជាមួយភាគីម្ខាងទៀត និង​បានបង្កហិង្សាជាមួយប៉ូលីសនៅតំបន់ Mykonos ។​ឆ្លើយតបនិងបទចោតប្រកាន់នេះលោក Konstantinos Darivas មេធាវីរបស់ Maguire បាន​និ​យាយ​ថាលោកបដិសេធការចោទប្រកាន់នេះហើយលោកជឿជាក់ថាកូនក្រុមរបស់ខ្លួន​ នឹងត្រូវបាន​ដោះ​លែង​ដោយគ្មានបទចោតណាមួយនោះទេ។

ក្រុម Man United បានដើរតួជាអាណាព្យាបាលរបស់ Maguire បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយ​កាលពីថ្ងៃ​សុក្រថា ក្លឹបដឹងអំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹង Harry Maguire ហើយក្លឹបកំពុងដុតដៃដុតជើងរធ្វើទំនាក់ទំនង និង កិច្ចសហ ការយ៉ាងពេញលេញជាមួយអាជ្ញាធរក្រិក ជាមួយពាក្យយ៉ាងខ្លីចុងក្រោយថាក្លឹបមិនមានអ្វីត្រូវធ្វើអត្ថាធិប្បាយបន្ថែមទៀតទេលើបញ្ហានេះទេ។

Maguire បានចូលរួមជាមួយ ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ ពីក្រុមកញ្ជ្រោងខៀវ Leicester ក្នុងតម្លៃ ៨០ លានផោន – ជាតម្លៃកំណត់ត្រាថ្លៃបំផុតរបស់ពិភពលោកសម្រាប់ខ្សែការពារ  កាលពីខែ​សីហា​ឆ្នាំ ២០១៩ ៕

 

ប្រភពព័ត៍មាន៖ BBC