បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្ន Man. United លោក Ralf Rangnick បានលើកឡើងពីការផ្លាស់ប្តូរទម្រង់លេងរបស់ Harry Maguire អោយខ្សែការពារកណ្តាលរូបនេះលេងនៅផ្នែកខាងស្តាំបន្ទាប់ពី Diogo Dalot កំលុងពេលប្រកួតស្មើគ្នាជាមួយអតីតក្លឹប Leicester City របស់ខ្លួន ។
កាពីតែនក្រុមMaguire ដែលកន្លងមកធ្លាប់លេងនៅខ្សែការពារកណ្តាលផ្នែកខាងឆ្វេងពោលគឺបន្ទាប់ពីខ្សែការពារឆ្វេងក្រោយមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកាលពីថ្ងៃសៅរ៏កន្លងទៅកីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានគ្រូបង្វឹកអាឡឺម៉ង់ដាក់អោយលេងឆ្លាស់គ្នាជាមួយ Raphael Varaneនៅខាងស្តាំវិញ ។លោក Rangnick បានលើកឡើងថា Maguireនិងបន្តលេងនៅតួនាទីខាងលើនេះរហូតដល់បញ្ចប់រដូវកាលនេះ ដោយសារតែមើលឃើញថារូបគេមានប្រសិទ្ធភាពគ្រប់គ្រងបាល់នោះតំបន់នោះច្រើន ។
អតីតគ្រូបង្វឹកRB Leipzig បន្តថាៈ តាំងពីខ្ញុំមកដល់ទីនេះ យើងបានពិភាក្សាគ្នាពីរឿងនេះក៏ព្រោះតែជាចំនូលចិត្ត ដោយសារគាត់ចូលចិត្តលេងខាងឆ្វេង បើទោះជាគាត់ប្រើប្រាស់ជើងខាងស្តាំញឹកញាប់ក៏ដោយ។ ប៉ុន្តែក្រោយខ្ញុំបានឃើញគាត់លេងឱ្យអង់គ្លេសកាលពីសប្តាហ៍មុននៅផ្នែកខាងស្តាំ នោះហើយជាមូលហេតុដែលខ្ញុំសម្រេចចិត្តថាគាត់គួរតែលេងនៅផ្នែកខាងស្តាំដែលល្អជាងនិងងាយស្រួលសម្រាប់គាត់ ។ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រអង់គ្លេសសើចចំអក និង ជេរប្រមាថអំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម ជម្រើសជាតិកូតឌីវ័រកាលពីសប្តាហ៍មុន ផ្ទុយទោវិញរូគេបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ Man United នៅទឹកដី Old Trafford កាលពីថ្ងៃសៅរ៍ទៅវិញ៕
ប្រភពព័ត៍មាន៖ Sportsmole