បរទេស៖ ប្រធានក្រុមបិសាចក្រហម Man. United កីឡាករ Harry Maguire អាចខកខានការប្រកួតដែលនៅសល់នៃយុទ្ធនាការរដូវកាលនេះ ដោយសារបញ្ហាជង្គង់​។ខ្សែការពារកណ្តាលដែលត្រូវបានដាក់អោយអង្គុយកៅអីបម្រុងសម្រាប់ការប្រកួតក្របខណ្ឌ  Premier League កាលពីចុងសប្តាហ៍មុនពេល​ចាញ់ម្ចាស់​ផ្ទះ​ Arsenal បានបន្តអវត្តមានជាមួយ Chelsea សម្រាប់ការប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍បន្តទៀត។

Harry Maguire set for Manchester United position change following Leicester  experiment - Manchester Evening News

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកបណ្ដោះអាសន្នសញ្ជាតិអាឡឺម៉ង់ លោក Ralf Rangnic បានលើកឡើងថា៖ «Maguire នឹងអវត្តមាន​ពេលទទួលក្រុមលោកThomas Tuchel ដោយសារបញ្ហាជង្គង់»។ បើទោះបីជាលោក Rangnick បានពណ៌នារបួសមិនមែនជារឿងធំទេ ប៉ុន្តែយោង​ការ​ចុះផ្សាយរបស់ Daily Mailបានបញ្ជាក់ថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះន​ិងអវត្តមានពេញមួយរដូវកាល។

Report: Ralf Rangnick Gives Erik Ten Hag Captaincy Candidates After Being  'Unimpressed' With Harry Maguire - Sports Illustrated Manchester United  News, Analysis and More

គួរបញ្ជាក់ថាកីឡាករអន្តរជាតិអង់គ្លេសវ័យ២៩  ឆ្នាំរូបនេះបានតស៊ូបង្ហាញទម្រង់លេងដ៏លំបាកនិងបានបង្កកំហុសមួយចំនួន​បើទោះបីជាប្រកួតបានរហូត​ដល់​ទៅ​៣៥ដង​និងរកបាន២គ្រាប់ក៏ដោយ ។គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីលោក Erik ten Hag ត្រូវបានមើលឃើញថានិងអាចធ្វើការសម្រេចចិត្តបន្តរឺដក Maguire ធ្វើជាប្រធានក្រុម ស្របពេលម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលកំពុងតែលំបាកក្នុងការប្រជែងតំណែង Top-4  ដោយការប្រកួត៤លើក​ចុង​ក្រោយ​ជាមួយ Chelsea, Brentford, Brighton & Hove Albion និង Crystal Palace៕

 

ប្រភពព័ត៍មាន៖ Manchester United Official