បរទេស៖ David de Gea, Bruno Fernandes និង Cristiano Ronaldo គឺជាបេក្ខភាពដែលក្លឹបបិសាចក្រហមក្រុមMan.Utdកំពុងពិចារណា តែងតាំងធ្វើជាប្រធានក្រុម Man. United ជំនួសកីឡាករ Harry នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិអង់គ្លេស Maguire ដែល បានកាន់តួនាទីនៅទឹកដី Old Traffordកាលពីរដូវកាលចាស់ ស្របពេលគ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីលោក Erik ten Hag កំពុង ពិចារណា លើតួនាទីដ៏សំខាន់សម្រាប់ក្រុមនាពេលនេះ យោងគេហទំព័រ ​​ESPN បាន​ចុះផ្សាយ ។

Manchester United news: Erik ten Hag confirms Harry Maguire will stay at  the club | Football | Metro News

Maguire ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតនិងចូលលេងបាន១ប្រកួតក្នុងចំណោម​៥ប្រកួតចុងក្រោយនៅ ក្រប ខណ្ឌ Premier League ពោលគឺការចាញ់Crystal Palace ថ្ងៃបិទរដូវកាលតែម្តង។

Erik ten Hag's plans for Jurrien Timber and Pau Torres if Man Utd sign both

Man.Utdក៏កំពុងសម្លឹងរកការចុះ ហត្ថលេខាខ្សែ ការពារកណ្តាលថ្មីយ៉ាងហោចណាស់១នាក់បន្ថែមទៀត ដែលក្នុងនោះ កីឡាករ Pau Torres របស់ Villarreal និង Jurrien Timber របស់ Ajax គឺជាគោលដៅអាទិភាព។ Man United មានកៅអីលេងនៅក្របខណ្ឌ  Europa League សម្រាប់រដូវកាលថ្មីក្រោយបញ្បប់រដូវកាលឈរនៅលេខរៀងទី៦បន្ទាប់ពី Man. City, Liverpool, Chelsea, Tottenham Hotspur និង Arsenal៕

 

ប្រភពព័ត៍មាន៖ Sportsmole