បរទេស៖ លោក Ralf Rangnick មានទំនុកចិត្តថា អ្នកគាំទ្ររបស់ Man. United នឹងមិនបង្ហាញឥរិយាបថសើចចំអកដល់កីឡាករ Harry Maguire នៅពេលដែលក្រុមម្ចាស់ផ្ទះបើកទ្វារកីឡាដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៏អតីតក្លឹប Leicester របស់គាត់នោះទេ។

Ralf Rangnick: Booing of Harry Maguire 'difficult to understand' -  BelfastTelegraph.co.uk

អ្នកចាត់ការ​បណ្តោះ​​អាសន្នសញ្ជាតិអាឡឺម៉ង់បានលើកឡើងថាៈរូបលោកនៅតែមិនយល់ ថាហេតុអ្វី បានជាអ្នកគាំទ្រក្រុមតោកំណាចអង់គ្លេស​បាន​ស្រែក​​ចំអកអោយកាពីតែនក្រុម Man.Utd រូបនេះកំលុងពេលការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Wembley ជាមួយក្រុមជម្រើសជាតិ Ivory Coast ។

Manchester United boss Ralf Rangnick breaks silence on Harry Maguire boos  at Wembley and insists 'it won't happen at Old Trafford'

​វ​ជាការឆ្លើយតបវិញអ្នកចាត់ការក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate និងកាពីតែនក្រុម Harry Kane បានបញ្ចេញ​យោបល់ការពារ Maguire ក្រោយចប់ការប្រកួត។ ព្រមជាមួយគ្នានេះដែរលោក Rangnic បានលើកឡើងពីយោបល់ ស្រដៀងគ្នានេះ​ដោយ​បញ្ជាក់យ៉ាងច្បាស់ថាៈគាត់ដឹងពីជំហររបស់ខ្ញុំចំពោះគាត់។ គាត់ជាកីឡាករដ៏មានតម្លៃសម្រាប់ក្រុម។ លោកRangnick បាននិយាយ មុនពេលការប្រកួតថ្ងៃសៅរ៍ដោយបញ្ជាក់បន្ថែមថាៈខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងនៅ Wembley ប៉ុន្តែវានឹងមិនកើតឡើងនៅក្នុង​កីឡដ្ឋានរបស់យើងជាមួយនឹងក្រុមដែលយើងកំពុងដឹកនាំនោះទេ៕

 

ប្រភពព័ត៍មាន៖ BBC