បរទេស៖ Paul Pogba នឹងមិនត្រូវក្លឹប Manchester United លក់ចេញនៅមុន លរដូវកាលថ្មីចាប់ផ្តើម នោះទេ ស្របពេល ការពិភាក្សាលើកិច្ចសន្យាថ្មីនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ យោងតាមការអះអាង របស់ ភ្នាក់ងារកីឡាករ ខ្សែបម្រើអន្តរជាតិបារាំងបានលើកឡើង ។សមាជិកជ័យលាភី World Cup ២០១៨ វ័យ ២៧ ឆ្នាំរូបនេះបានផ្ទេរពីក្លឹប Juventus មកកាន់អតីត ក្លឹប Man Utd វិញក្នុងតម្លៃកំនត់ត្រាថ្លៃបំផុត​របស់ក្លឹបគឺ ៨៩ លានផោន កាលពីឆ្នាំ ២០១៦ ។ គួរ​បញ្ជាក់ថា Pogba  បានរងរបួសកជើងកាល​ពីរដូវ​កាលចាស់ខណៈ Man Utd បញ្ចប់រដូវកាលឈរនៅលេខ​រៀងទី ៣ ក្នុងក្របខ័ណ្ឌ Premier League ។

Paul Pogba to stay at Man United this summer, says agent Mino ...

ភ្នាក់ងារផ្ទាល់របស់គាត់គឺលោក Mino Raiola បានប្រាប់ទូរទស្សន៏ Sky Sports ថា​និយាយថាក្លឹប​បិសាចក្រហម នឹង មិនទទួលយកការដេញថ្លៃណាមួយសម្រាប់រូប​គេនៅរដូវក្តៅនេះទេ។ យើងនឹង​និយាយ​​អំពីកិច្ចសន្យាថ្មីឆាប់ៗនេះដោយគ្មាន ភាពតានតឹងទេ។ គាត់គឺជាកីឡាករសំខាន់សម្រាប់ Man Utd ហើយគាត់និងមានឈ្មោះក្នុងបញ្ជីប្រើប្រាស់សម្រាប់ក្រុមនៅរដូវកាលថ្មី។ កិច្ចសន្យារបស់ Pogba នៅទឹកដី Old Traffordមានសុពលភាពដល់បំណាច់រដូវកាលថ្មីតែរូបគេ បង្ហាញ​ខ្លួនបានតែ ៨ ដងប៉ុណ្ណោះនៅក្នុងការប្រកួតសរុបទាំងអស់ មុនពេលលីកកំពូលអង់គ្លេស​ត្រូវបាន​​ផ្អាក​នៅ​ពាក់កណ្តាលខែមីនាដោយសារមេរោគកូវីត-១៩ ។

Manchester United to offer new contract to Paul Pogba and more ...

តែបន្ទាប់ពីជាសះស្បើយពីរបួសកជើងរូបគេ បានចូលលេង ១៤ ប្រកួតនិងជួយអោយMan. United ឈានដល់វគ្គ ៤ ចុងក្រោយពានរង្វាន់ FA Cup និង Europa League តែបានជួយក្រុម​មាន​កៅអី​សម្រាប់ការប្រកយតក្របខណ្ឌ Champions League នៅរដូវកាលក្រោយផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC