បរទេស៖ ខ្សែបម្រើ-ស្លាប Philippe Coutinho របស់ក្រុមអ្នកមានបុណ្យ Barcelona ទទួលស្គាល់ថាខ្លួននៅមិនទាន់​ប្រាកដ​ពីអនាតគតថានិងបន្តលេងជាមួយក្លឹបរឺបន្ត លេងខ្ចីជើងនៅក្លឹបផ្សេង រឺយ៉ាងណានោះទេនៅ​រដូវកាល​ថ្មី ២០២០-២០២១នោះ​ បើទោះបីជារូបគេបង្ហាញទម្រង់លេងល្អសម្រាប់ការខ្ចីជើងពេញមួយរដូវកាល ជាមួយ​ក្រុម ​Bayern Munich ដោយ​ជួយអោយពួកគេឈ្នះពាន៣នៅរដូវកាលនេះ​និងរក្សាកំនត់ត្រាឈ្នះពាន​ Champion Leauge ជាលើកទី៦ផងដែរ។

Coutinho won't go to Spurs as Liverpool legend names rivals as ...

គួរបញ្ជាក់ថា Coutinho នឹងបញ្ចប់លក្ខណ្ឌខ្ចីជើងជាមួយម្ចាស់ជើងឯកទ្វីបអឺរ៉ុប និងត្រូវវវិលត្រលប់ទៅកាន់ទឹកដី  Camp Nou វិញ នាពេលឆាប់នេះ។ Arsenal និង Tottenham ធ្លាប់ជាក្លឹបដែលចង់បន្តខ្ចីជើងអតីតកីឡាករហង្ស ក្រហមសញ្ជាតិ ប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះ នឹងកំពុងរង់ចាំមើលថាតើ Barcelona មានចេតនា បន្តអោយក្លឹប​ដទៃ​​ខ្ចីជើងរូបគេ រឺ រក្សាទុកនៅជាមួយក្លឹបវិញ ។

They reveal why Coutinho has not shone in either Barça or Bayern

Coutinho ចូលលេងក្នុងនាមកីឡាករបម្រុងនៅតង់ទី ២ ខណៈ Bayern  Munich បានផ្តួល Paris Saint-Germain នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champion League បាន​ប្រាប់ថា​:ជាការពិតខ្ញុំត្រូវត្រលប់ទៅ Barcelona វិញហើយបន្ទាប់មកយើងនឹងឃើញមានអ្វីកើតឡើង។ ខ្ញុំពិតជាមិនបានគិតអំពីរឿងនេះច្រើនទេតែខ្ញុំបានផ្តោត​តែលើ​វគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះ។ អ្វីដែលខ្ញុំអាចនិយាយបានគឺ ខ្ញុំចង់ខិតខំដើម្បីទទួលបានលទ្ធផលល្អសម្រាប់ក្រុម៕

 

ប្រភពព័ត៍មាន៖ Sportsmole