បរទេស៖ ​ភ្នាក់ងារខ្សែបម្រើ Philippe Coutinho របស់ក្លឹប Barcelona កំពុងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពី​ការផ្ទេរ​កីឡាកររបស់ខ្លួនរូបនេះក្នុងលក្ខណ្ឌខ្ចីជើងទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ដោយយោងគេហទំព័រ Sport បានចុះផ្សាយ ។​កីឡាករខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះមិនបានស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Xavi នោះទេ ប៉ុន្តែ​មាន​ទំនាក់​ទំនង​ក្នុងការត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ។

Philippe Coutinho must say 'goodbye' if he wants to enhance his career

ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងអតីតក្លឹប Liverpoolបានបង្ហាញពីចំណាប់អារម្មណ៏សម្រាប់ការនាំយក កីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រលប់ទៅអង់គ្លេសវិញប៉ុន្តែគ្រូបង្វឹក Arsenal លោក Mikel Arteta បានសម្រេច​ផ្តល់​ភ្លើង​ខៀវដល់ក្លឹបដើម្បីបង្កើនការផ្ទេរដ៏មមានសក្តានុពលនេះ ។

Toilet of nonsense' - Philippe Coutinho transfer claim made as Barcelona  grow 'desperate' - Liverpool Echo

ប្រភពខាងលើបន្តថាៈBarcelona នឹងបន្តកាត់បន្ថយប្រាក់ឈ្នួលរបស់ Coutinho ប្រសិនរូបគេបញ្ចប់ការផ្ទេរទៅ កាន់ កីឡាដ្ឋាន Emirates ឬក្លឹបផ្សេងទៀតនៅលីកកំពូលអង់គ្លេស។Coutinho បានចាប់ផ្តើមការប្រកួត La Liga ត្រឹមតែ ៥ ដង​ប៉ុណ្ណោះសម្រាប់ក្លឹបយក្សកាតាឡាន់ ក្នុងរដូវកាលនេះ ដោយ​ស៊ុតបញ្ចូលទីបាន ២ ដងក្នុងពេលនោះ ហើយមិន​ត្រូវ​បាន​ដាក់​អោយ​លេងសូម្បីជា កីឡាករបម្រុងសម្រាប់ ការ​ប្រកួត​២លើកចុងក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole