បរទេស៖ អ្នកចាត់ការ Gareth Southgate នឹងប្រកាសឈ្មោះកីឡាករ ក្រុមជម្រើសជាតិអង់គ្លេសជាលើក​ដំបូង​របស់​គាត់នៅឆ្នាំ ២០២០ នៅថ្ងៃអង្គារសម្រាប់ការប្រកួតពានរង្វាន់ Nations League នៅខែកញ្ញានេះសម្រាប់ការ​ប្រកួតជាមួយ ​នឹង អ៊ី​ស្លង់នៅទីក្រុង Reykjavik នាថ្ងៃទី៥កញ្ញា និង ដាណឺម៉ាកនៅទីក្រុង Copenhagen ​នាថ្ងៃទី៨​កញ្ញាផងដែរ។

Harry Maguire detained in Greece after alleged assault on police ...

គ្រូប​ង្វឹកសញ្ជាតិអង់គ្លេសកំរូបនេះពុងតែប្រឈមនិងការសម្រេច​ចិត្តដ៏​ពិបាក និងឈឺក្បាល ក្នុងការ​ជ្រើសរើសដែលនៅ ក្នុងនោះគឺមានសំណួរចោតសួរឡើងថារូបលោក​និងត្រូវ​បញ្ចូល​ឈ្មោះ​ខ្សែការពារ Harry Maguireសម្រាប់ក្រុម ដែររឺយ៉ាងណានោះ? គួរបញ្ជាក់ថាខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស Maguire វ័យ ២៧ ឆ្នាំ ទើបតែជួបប្រទះរឿងអាស្រូវ​ក្រោយរួចពីបទចោតប្រកាន់ពីបទបង្កការវាយតប់លើសមត្ថកិច្ច និងត្រូវបានដោះលែងពីការឃុំឃាំងរបស់ប៉ូលីស​បន្ទាប់​ពីការចាប់ខ្លួនរូបគេនៅកោះ Mykonos កាលពីសប្តាហ៍មុន។

ក្រោយពីព្រឹត្តការណ៏ប្រកួត អឺរ៉ូ ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២១ដោយសាមេរោគកូវីត-១៩ មាន​ន័យថាអង់គ្លេសមិនបានប្រកួតចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ ដែលពេលចុងក្រោយក្រុមតោ​កំណាច​អង់​គ្លេស​​បានផ្តួលកូសូវ៉ូក្នុងលទ្ធផល ៤ទល់និង០ ហើយក៏ជាពេលបញ្ចប់យុទ្ធនាការប្រកួតជម្រុះយូរ៉ូឆ្នាំ ២០២០ ។​អង់គ្លេស​ត្រូវប្រឈមមុខនឹងអ្នកឈ្នះយូរ៉ូឆ្នាំ ២០១៦ នៅអ៊ីស្លង់នៅរីរេកចាវិកនៅថ្ងៃទី ៥ ខែកញ្ញាមុនពេលលេង​ដាណឺម៉ាកនៅទីក្រុងកូប៉ិនហាកនៅថ្ងៃទី ៨ ខែកញ្ញា។

Harry Maguire | Balkan Talk - Part 8

លោក Southgate ត្រូវបានគេវាយតម្លៃថា និងដាក់កីឡាករឆ្នើមដែលជាយុវជនថ្នាលថ្មីមានសមត្ថភាពល្អ ដូចជាៈ ខ្សែប្រយុទ្ធឆ្នើម Mason Greenwood របស់ក្រុមបិសាចក្រហម Manchester United  និង ប្រធានក្រុម Aston Villa គឺខ្សែបម្រើ Jack Grealish និងខ្សែបម្រើកណ្តាល Phil Foden របស់ក្រុមមេឃខៀវ Manchester City ។

 

ប្រភពព័ត៍មាន៖ BBC