បរទេស៖ សំណុំរឿងប្រធានក្រុម Man United កីឡាករ Harry Maguire នឹងត្រូវតុលាការនៅ​ប្រទេស​ក្រិកធ្វើការកាត់សេចក្តី និងវិនិច្ឆ័យចេញសាលក្រមដោយមានការចូលរួមពីអ្នកតំណាងផ្នែកច្បាប់ លោក Alexis Anagnostakis ដែល​​​​ជាមេធាវី​ការពារសិទ្ធិមនុស្សកំពូលម្នាក់របស់ប្រទេសនេះ។

Harry Maguire's England squad place in doubt amid Greek charges ...

គួររំលឹកផងដែរថាកីឡាករខ្សែការពារថ្លៃបំផុតក្នុងពិភពបាល់ទាត់ វ័យ ២៧ ឆ្នាំរូបនេះត្រូវបានដោះលែង​ពីការឃុំឃាំងរបស់ប៉ូលីសកាលពីថ្ងៃសៅរ៍សប្តាហ៏មុនក្រោយត្រូវបានចាប់ខ្លួននៅលើកោះ Mykonos កាលពីថ្ងៃព្រហស្បតិ៍ដោយរងការចោទប្រកាន់ថាបានបង្កទំនាស់ជាមួយមន្ត្រីប៉ូលីស និង ត្រូវបានឃាត់​ខ្លួនដែលក្នុងនោះគឺមានរូបគេ Maguire នៅក្នុងចំណោមជនបរទេសទាំងបីនាក់នោះ។ នៅក្នុងឯកសារដែលត្រូវបានលាតត្រដាងនិង សរសេរដោយ​ប៉ូលីសប្រចាំតំបន់បាននិយាយ​ថាសំណុំ​រឿង​របស់ Maguire ធ្វើឡើងដោយចោតប្រកាន់ពីបទ  ប្រើអំពើហឹង្សាទៅលើមន្រ្តីប៉ូលីស និងមិន​បាន​ស្តាប់​បង្គាប់ ជា​មួយការប៉ុនប៉ងធ្វើបាបរាងកាយ  , ជេរប្រមាថនិងប៉ុនប៉ងផ្តល់​សំណូក​ដល់​មន្រ្តី​ប៉ូលីស​។

Manchester United captain Harry Maguire in Greek court after ...

ទោះយ៉ាងណាអតីតកីឡាក្រុម Leicester Cityមានវត្តមានចុលរួមចូលរួមក្នុងសវនាការដែលប្រារ​ព្ធធ្វើ​ឡើង​នៅទីក្រុង Syros នៅថ្ងៃអង្គារនេះទេ។តំណាងមេធាវីរបស់ Maguire បានប្រាប់គេហទំព័រ Sky ថាៈគាត់មានសេរីភាព ឡើងវិញហើយនៅពេលឥឡូវនេះ៕

 

ប្រភពព័ត៍មាន៖ BBC