បរទេស៖ Gareth Bale មិនអាចនិងជាប់ឈ្មោះហើយទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ណាមួយ​នៅក្នុង​ក្រុមជម្រើសជាតិវែលនោះទេ ប្រសិនជារូបគេនៅតែបន្តប្រឈមនិងកង្វះខាតពេលវេលាលេងជាមួយ ក្លឹបអធិរាជស Real Madrid បែបនេះ ដោយយោងតាមការអះអាងរបស់​គ្រូ​ប​ង្វឹក​​​ក្រុម​ជម្រើស​ជាតិវេល​លោក Ryan Giggs បានលើកឡើង។

Giggs satisfied with Bale situation as forward is included in Wales squad  despite Real Madrid omission | Goal.com

កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប មានកំនត់ត្រារកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតរបស់​ក្រុម​ជម្រើស​​ជាតិវេលស៍ Bale រូបនេះតែងតែជាប់ឈ្មោះដំបូងគេនៅ​លើតារាងក្រុមជម្រើសជាតិ ​គាត់អស់​រយៈ​ពេល​ជាច្រើនឆ្នាំ និង បង្ហាញខ្លួនលើក​ចុងក្រោយអោយ​ជម្រើស​ជាតិ​វែ​ល​នៅក្នុងការប្រកួតជាមួយ  នឹងហ្វាំង​ឡង់​​​និង​​ប៊ុលហ្គារីកាលពីខែកញ្ញា ឆ្នាំ២០១០ ក្នុងការប្រកួត ក្របខណ្ឌ Nation League។ ប៉ុន្តែរដូវកាលចាស់២០១៩-២០២០ រូបគេចូលលេងបានតែ១៤ដងប៉ុណ្ណោះនៅគ្រប់ក្របខណ្ឌប្រកួត នៅអេស្បាញក្រោម​​ការ​ដឹ​ក​នាំ​របស់​គ្រូ​បង្វឹក Zinedine Zidane ​ធ្វើអោយអនាគតរបស់ខ្លួនក្នុងក្រុម​ជម្រើស​ជាតិ​កាន់​តែ​​ពិបាក។

Uefa Nations League | Gareth Bale to captain Wales for first time in  Denmark - AS.com

Gigg បានប្រាប់បណ្តាញសារពត៌មានថាៈ គាត់ចង់លេងគ្រប់ការប្រកួត ។ ទោះបីជាមានរយៈពេលខ្លី​ដូចជាយើងមានការប្រកួតចំនួន ៣ នៅក្នុងខែតុលានិងខែវិច្ឆិកា ។  ចាប់តាំងពីផ្ទេរទៅ Real Madrid ខ្ញុំតែងតែជ្រើសរើសយកគាត់ (Bale) ទោះបីជា គាត់ចូលលេងមិនលេងទៀង​ទាត់ ខ្ញុំនៅតែជ្រើសយក គាត់៕

 

ប្រភពព័ត៍មាន៖ BBC