បរទេស៖ ក្លិប Barcelona នៅ​តែ​ចង់​រៀប​ចំ​ក្រុម​របស់​ខ្លួនឡើង​វិញ ក្រោម​ជំនួយ​ពី​ប្រធានក្រុម Lionel Messi និង​រិះ​រក​គ្រប់​វិធីសាស្ត្រ​ទាំង​អស់ ដើម្បី​រក្សា​ទុក​តារា​ឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ​​។

នេះ​បើយោង​ទអៅ​តាម​ការ​​បញ្ជាក់​របស់​លោក Ramon Planes ដែល​ជា​រដ្ឋលេខា​ធិការ​បច្ចេក​ទេស​ទើប​ចូល​កាន់​តំណែងថ្មី កាលពីថ្ងៃពុធ​។ ក្រុម​មេធាវី​របស់​ Messi កាលពីថ្ងៃអង្គារ បាន​ផ្ញើ​ឯក​សារ​មួយ​ទៅកាន់​ក្លិប Barcelona ដើម្បី​សម្តែង​ពី​បំណង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ ដើម្បី​ប្រើប្រាស់​លក្ខខណ្ឌ​ចង​ក្នុងកិច្ច​សន្យារបស់​​គេ ដែលនឹង​អនុ​ញ្ញាត​ឲ្យ​រូប​គេ​ចាក​ចេញ​ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្លិប Barcelona បាន​បញ្ជាក់​ថា លក្ខខណ្ឌ​នោះ បាន​ផុត​កំណត់​ហើយ ហើយ​ក្លិប​ជា​គូ​ប្រជែង ត្រូវ​តែ​បង់ប្រាក់​លួស​កិច្ច​សន្យា​របស់​គេ​ចំនួន​៧០០​លាន​អឺ​រ៉ូ (ស្មើ​​នឹង​៨២៧​លាន​ដុល្លារ​អាមេរិក) ប្រសិន​បើ​រូប​គេ​ចង់​ចាក​ចេញ​ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់ពី​ក្លិប​សាម៉ី​។

លោក Planes បាន​ប្រាប់​អ្នក​យក​ព័ត៌​​មាន​ថា៖ «Barca និង Leo គឺ​ដូច​ជា​ប្តី​ប្រពន្ធ​រៀប​ការ​ជាមួយ​គ្នា​អ៊ី​ចឹង ដោយ​អ្នក​ទាំង​២ បាន​បំពេញ​សេចក្តី​ត្រូវ​ការ​ឲ្យ​គ្នាជាច្រើន និង​បាន​នាំ​យក​ភាព​រីករ​រាយ​ជាច្រើន​ដល់​អ្នក​គាំទ្រ»​។ បុរស​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​ពិត​ជា​សំខាន់​ណាស់ ប៉ុន្តែ គំនិត​របស់​យើងក្នុង​ក្លិបនេះ គឺ​នៅ​តែ​​ជា​ការ​បង្កើត​វដ្ត​នៃ​ជ័យ​ជម្នះ​​ជា​ថ្មីជុំ​វិញ​កីឡាករ​ដ៏ឆ្នើម​បំផុត​របស់​ពិភព​លោក​រូបនេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia