បរទេស៖ ទីបំផុត Lionel Messi បានប្រាប់ពីបំណងចង់ចាកចេញពីក្លឹបBarcelona ក្រោយចំណាយពេល២០ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះនៅមានកិច្ចសន្យានៅជាមួយក្លឹបដល់បញ្ចប់រដូវកាល២០២០-២០២១ បើទោះបីជា រូបគេមានកិច្ចសន្យា ពិសេសមួយនិងអោយរូបគេ ដើរចេញពីក្លឹបដោយគ្មានតម្លៃខ្លួនរៀងរាល់ពេលបញ្ចប់រដូវកាលកន្លងមក។
ខាងក្រោមនេះជាហេតុផល ៥ចំនុចដែល Messi សម្រេចចិត្តចែកផ្លូវជាមួយ Barcelona:
១. ទំនាក់ទំនងធ្លាក់ចុះជាមួយក្រុមប្រឹក្សាភិបាលទោះបីជាមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមកតែមកដល់ពេលបច្ចុប្បន្ន Messi មិនដែលមានទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាភិបាលរបស់ប្រធានក្លឹបលោក Bartomeu ឡើយ។ ពោលគឺក្នុងអណត្តរយៈពេលប្រាំឆ្នាំចុងក្រោយ Messi នៅតែស្រឡាញ់ក្លឹប ក៏ប៉ុន្តែបរាជ័យដ៏ធ្ងន់ធ្ងរវគ្គ៨ក្រុមចុងក្រោយជាមួយ Bayern Munich ក្រោយរបូតពាន La Liga បានធ្វើអោយប្រធានក្រុមរូបនេះមានអារម្មណ៏ខកចិត្ត ខ្លាំងបំផុត។
២.ការបណ្តេញលោក Valverde ចេញពីតំណែងកំពូលខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនះតែងមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកជានិច្ចជាកាលចាប់តាំងពីឆ្នាំ ២០០៤មក មានដូចជាលោក Rijkaard, Guardiola, Tata Martino, Tito និងLuis Enrique ព្រមទាំងធ្លាប់មានជម្លោះខ្លះជាមួយលោក Valverde ក៏ដោយ។ ទោះយ៉ាងណាការបញ្ចប់តំណែងលោក Valverde បានប៉ះពាល់ដល់ Messi ខ្លាំងបំផុតក្រោយពីលោក Quique Setien ចូលមកដឹកនាំ។

៣. ការមិនចុះសម្រុងនឹងផែនការតាំងពីដើមរៀងមក Messi មិនមានអារម្មណ៍ធុញថប់នឹងផែនការកីឡារបស់ក្លឹបឡើយ។ តែការចាកចេញពីក្លឹបរបស់ដៃគូរួមប្រយុទ្ធគឺ Neymar នាំអោយរូបគេចាត់ទុកថាវាជាសកម្មភាពវិនិយោគដ៏អាក្រក់បំផុតពេលជម្លោះបានកើតមាន ឡើងជាមួយប្រធានផ្នែកបណ្តុះបណ្តាលកីឡាករលោក Eric Abidal នាំអោយ Messi យល់ឃើញថាក្លឹបកំពុងបំផ្លាញខ្លួនឯងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

៤.ក្លឹបត្រៀមចែកផ្លូវជាមួយSuarezកាន់តែមិនចូលចិត្តបន្ទាប់ពី Messi បានលឺថាគ្រូបង្វឹកថ្មីលោក Ronald Koemanបើកផ្លូវអោយមិត្តភក្រ្ត និងជាដៃគូប្រយុទ្ធនៅលើទីលាន និង ជាមិត្តដ៏ល្អបំផុតគឺ Luis Saurezចាកចេញ ពីក្លឹប ជាមួយកីឡាករ៤រូបផ្សេងទៀតដែលទង្វើនេះត្រូវបានរូបគេគិតថាជាកាយវិការមិនផ្តល់ការគោរព ដល់កីឡាករដែលមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតទី៣របស់ក្លឹបរូបនេះ។

៥.មិនមានផែនការជោគជ័យគាត់មានការសម្រេចចិត្តរួចទៅហើយ ប៉ុន្តែនៅរង់ចាំនិយាយជាមួយ លោក Koeman ជាមុនសិន។ព្រោះតែ Messi មិនទាន់ត្រូវបានគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបញ្ចុះបញ្ចូលជាមួយផែនការច្បាស់លាស់របស់គាត់ណាមួយដើម្បីបន្តនៅ Barca ទេ ក្រោយប្រាប់ប្រធានក្លឹបថារូបគេចង់ចាកចេញនោះ។

 
                