បរទេស៖ ខ្សែ​បម្រើ Paul Pogba របស់​ក្លិប Manchester United ត្រូវ​បាន​លុប​ឈ្មោះ​ចេញពីក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់​ការ​ប្រកួត​ពាន National League នៅ​ខែក្រោយ​នេះ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត និង​ក្រូ​អាស៊ី បន្ទាប់​ពី​បាន​តេស្តឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វីរុសកូវីដ-១៩​។

នេះ​​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោកគ្រូបង្វឹក Didier Deschamps​។ ខ្សែ​បម្រើស្លាប Pogba ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​វ័យ​ក្មេង Eduardo Camavinga ដែល​ត្រូវ​បាន​កោះហៅជាលើក​ដំបូង រួម​ជា​មួយ​នឹង​ខ្សែ​បម្រើ Houssem Aouar របស់​ក្លិប Lyon និងខ្សែ​ការ​ពារ Dayot Upamecano របស់​ក្លិប RB Leipzig​។ ទាក់ទង​នឹង​ការ​អវត្ត​មាន​របស់ Pogba ក្នុងក្រុម​​របស់​លោក លោក Deschamps បាន​ឲ្យ​ដឹង​ថា៖ «ជា​អកុសល្យ រូប​គេ​បាន​ទទួល​ការ​ធ្វើ​តេស្ត​កាលពីថ្ងៃ​ម្សិល​មិញ (ថ្ងៃពុធ) និង​ត្រូវ​បាន​ប្រកាស​ថា បាន​ចេញលទ្ធផល​ជាវិជ្ជមាននៅព្រឹក​​នេះ​»​។

ខ្សែ​បម្រើ Adrien Rabiot របស់​ក្លិប Juventus ក៏ត្រូវ​បាន​កោះហៅ​ជាលើក​ទី​១ផ​ងដសែរ ក្នុង​រយៈពេល​២​ឆ្នាំ ក្រោយពី​រូប​គេ​បាន​បដិសេធ​ក្នុង​ការ​មិនចូល​រួម​​ក្នុង​នាម​ជា​កីឡាករ​បម្រុង​សម្រាប់ព្រឹត្តិការណ៍ World Cupឆ្នាំ​២០១៨។ លោក Deschamps បាន​ពន្យល់​ថា៖ «រូប​គេ​បាន​រក​ឃើញ​កម្រិតលេង​ដ៏ល្អ​ម្តង​ទៀត​។ យើង​មិន​អាច​វិល​ត្រឡប់បាន​ឡើយ ហើយ​ខ្ញុំ​មិនមែន​ជា​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​លំបាកៗ​ឡើយ​។ រូប​គេ​នៅ​តែ​ជា​កីឡាករដែល​ជា​ជ្រើស​រើស​យក​បាន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia