បរទេស៖ ប្រភពពី​គេហទំព័រ Dailymail បានចុះផ្សាយថា ក្រុមអ្នកមានបុណ្យ Barcelona សម្លឹងឃើញខ្សែ​ប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Sadio Mane ដើម្បីជំនួសតំណែង Lionel Messi ប្រសិនជារូបគេចាកចេញ​ពីក្រុមយក្សកាតាឡាន់នៅរដូវក្តៅនេះ។

Liverpool's Sadio Mane offered to Barcelona as Spanish giants set to  rebuild attack - OneFootball

ក៏ប៉ុន្តែអ្វីដែលអាចជាឧបសគ្គក្នុងការ​ចរ​ចារ​នេះគឺ​ក្រុមម្ចាស់ជើងឯករង La Liga ត្រូវប្រឈមនិងតម្លៃទិញ​ដាច់កុងត្រា​របស់ខ្សែប្រយុទ្ធអន្តរ​ជាតិ​​សេណហ្គាល់រូបនេះគឺដល់ទៅ ១០៧ លានផោនឯណោះ ខណៈដែលកិច្ចសន្យារបស់ខ្លួននៅ ទឹកដី Anfield មានសុពលភាពដល់ឆ្នាំ២០២៣។ គួររំលឹកឡើងវិញថាកាលពីដើមសប្តាហ៏នេះប្រធានក្រុម Barcelona គឺតារាឆ្នើម Lionel Messi បានធ្វើអោយអង្រួនក្នុង ពិភពបាល់ទាត់ ជាខ្លាំង បន្ទាប់ពីម្ចាស់ពានបាល់​មាស ៦សម័យស្នើរ​សុំ​ចាក​ចេញ​ពីក្លឹប ក្រោយរួមរស់ជាមួយគ្នា១៧ឆ្នាំកន្លងមកនេះ ។​

Sadio Mané - Player profile 19/20 | Transfermarkt

ដោយមើលឃើញស្ថានភាពហាក់​មិន​អាច​រារាំង​ប្រធានក្រុមរូបនេះបាន Barcelona កំពុងពិចារណា​យ៉ាង​ដិតដល់ដើម្បីជៀសវាងការចាកចេញរ​បស់​កីឡាករវ័យ ៣៣ ឆ្នាំរូបនេះដោយគ្មានតម្លៃខ្លួន ស្រប​ពេលមានក្លឹប Man City, Man Utd, PSG និង Inter Milan សុទ្ធសឹងសម្តែងការចាប់​អារម្មណ៏​និងត្រៀមចរចារចង់បានរូបគេ​ទៅ​រួម​ក្រុមរៀង​ៗខ្លួននោះ។ Mane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់គ្រូបង្វឹកលោក Jurgen Klopp ដែលរកបាន​គ្រាប់​បាល់​ស៊ុតបញ្ចូលទី ២២ គ្រាប់ក្នុង ៤៧ ប្រកួតសម្រាប់រដូវកាល ២០១៩-២០២០ និងបានជួយ​ក្លឹប​លើកពាន Premier League ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ៕

 

ប្រភពព័ត៍មាន៖ DailyMail