បរទេស៖ ការចាកចេញរបស់ Lionel Messi មិនមែនជារឿងសោកសៅសម្រាប់ក្លឹបគូប្រជែង Barcelonaទេ តែវានឹងក្លាយ​ជារឿងដ៏ខកចិត្តនិងប៉ះពាល់ខ្លាំងបំផុតសម្រាប់លីកកំពូលអេស្បាញយោងអតីត​ប្រធាន​​ក្លឹប​​អធិរាជស Real Madrid លោក Ramon Calderon បានបញ្ជាក់ប្រាប់។

PHOTOS: Lionel Messi from each year of historic FC Barcelona career -  Insider

ការលើកឡើងខាងលើនេះគឺក្រោយពេលដែលម្ចាស់ពានបាល់មាស Ballon d’Or ៦សម័យ បានប្រាប់​ប្រធាន​ក្លឹបនិងក្រុមប្រឹក្សាភិបាលថារូបគេចង់ចាកចេញក្រោយរួមរស់ជាមួយគ្នាជិត២០ឆ្នាំរួចមក ក្រោយពីក្លឹបយក្សកាតា​ឡាន់​បរាជ័យការការពារតំណែងជើងឯក La Liga និង ធ្លាក់ចេញពីក្របខណ្ឌ  Champions League ជាមួយ​នឹង​ការបរាជ័យយ៉ាងអាម៉ាស់​ក្នុងលទ្ធផល ៨-២ នៅវគ្គ ៨ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Bayern Munich ។

Ex-Real president Calderón: Selling Ronaldo was "a historic error” - AS.com

លោក Calderon បានប្រាប់ Stats Perform News ថាៈខ្ញុំយល់ថា ជារឿងដែលខកចិត្តមួយសម្រាប់ក្របខណ្ឌ La Liga ប្រសិន Messi ចាកចេញ។ ការពិតលីកកំពូលអេស្បាញពិតជាមានសំណាងណាស់ដែលមានកីឡាករ ឆ្នើម​​បំផុតលើលោកពីររូបគឺ Cristiano Ronaldo និង Messi បានលេងប្រកួតប្រជែងគ្នាតំណាងអោយក្លឹបរបស់​ពួកគេនៅរយៈពេល១០ ឆ្នាំកន្លងមក៕

 

ប្រភពព័ត៍មាន៖ Goal