បរទេស៖ ការប្រកួតកម្មវិធីបើករដូវកាលលីកកំពូលអង់គ្លេសរដូវកាលថ្មីនៅទឹកដី  Wembley ជាប្រពៃណីយធ្លាប់ ធ្វើជា ច្រើនឆ្នាំកន្លងមក គឺជាការប្រកួតរវាងម្ចាស់ពាន FA Cup និង English Premier League គឺកើតឡើងតែ ៣៤ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចប់រដូវកាលលីគកំពូលអង់គ្លេស។ រីឯ​កាំភ្លើងធំ​ Arsenal ​មាន​ពេល​សម្រាកតិចជា​ Liverpool ​ពោល​គឺ​ឈ្នះ​ពាន​រង្វាន់ FA Cup ទើបតែ ៤ សប្តាហ៍កន្លងទៅប៉ុណ្ណោះ។​

Arsenal vs. Liverpool: Preview, Team News, and Ways to Watch - The Liverpool  Offside

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំចង់ប្រកួតប្រជែងឱ្យបាន​ត្រឹមត្រូវ​តើជារឿងល្អទេ​ដែលបន្ទាប់ពីការរៀបចំ ២ សប្តាហ៍កន្លងទៅនោះ? ការពិតមិនមែន​ជាការ​ប្រកួត​មិត្តភាព​ទេតែវាជា​ការប្រកួត​ដ៏ស្វិតស្វាញជាមួយ Arsenal ហើយ រំពឹងថា​ភាគី​ទាំងសងខាង​នឹង​លេងប្រកបដោយទំនុកចិត្តជាមួយ​និងជ័យ​ជំនះ។ គួរកត់សម្គាល់ថា Liverpool បានបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំ សម្រាប់ការឈ្នះ​ជើងឯក​កាល​ពីខែ​កក្កដា និង​ បញ្ចប់រដូវកាល Premier League មានពិន្ទុខ្ពស់ជាងម្ចាស់ជើងឯក FA Cup ៤៣ ពិន្ទុ ។

What channel is Liverpool vs Arsenal on? TV and live stream information -  Mirror Online

ខ្សែការពារកណ្តាល Virgil van Dijk នឹអាចចូលលេងបានវិញបើទោះបីជារងរបួសក្បាលក្នុងការប្រកួតមិត្តភាព​កាល​ពី​ថ្ងៃអង្គារទល់នឹង Salzburg ប៉ុន្តែខ្សែការពារស្តាំ Trent Alexander-Arnold អាចនឹងមិនបានលេងដោយ​​សារតែរបួស ។ប្រធានក្រុម Jordan  Henderson ខ្សែបម្រើ Alex Oxlade-Chamberlain និងខ្សែ ការពារ Joel Matip សុទ្ធសឹងអវត្តមានដោយសាររបួស។សម្រាប់អ្នកចាំទី Bernd Leno របស់ក្រុមកាំភ្លើងធំ Arsenal បាន​វិល​ត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីរងរបួសជង្គង់ ខណៈខ្សែការពារ William Saliba រំពឹងថានឹងបង្ហាញ ខ្លួនជា​លើក​ដំបូង៕

 

ប្រភពព័ត៍មាន៖ BBC