បរទេស៖ ក្លិប​បិសាច​ក្រហម Manchester United កំ​ពុង​តែ​ស្ថិត​យ៉ាង​ប្រកៀកដើម្បី​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Donny van de Beek របស់​ក្លិប Ajax ក្រោយពី​ក្លិប​ទាំង​២បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​៤០​លា​ន​ផោន (ស្មើ​នឹង​៥៣,៤​លាន​ដុល្លារ​អាមេរិក)​។

លោក Ole Gunnar Solskjaer គ្រូបង្វឹក​របស់​ក្លិប Man United សរសើរ​ដល់​ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូ​ឡង់​វ័យ២៣​ឆ្នាំ​រូបនេះ​ឥត​ឈប់ និង​បាន​តាម​ដាន​រូប​គេ​ជា​ច្រើន​លើក​មក​ហើយ​។ គេ​​យល់​ឃើញ​ថា Man Unitedបាន​បច្ចុប្បន្ន បា​នពង្រឹង​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន ដោយ​រង់​ចាំ​តែ​ការ​ត្រួតពិនិត្យ​សុខភាព និង​ការ​ព្រម​ព្រៀង​លើ​លក្ខខណ្ឌ​​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ ការ​ផ្ទេរ​នេះ ត្រូវ​បាន​រំពឹង​ទុ​ក​ថា នឹង​បំពេញ​ជាផ្លូវ​ការ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ Van de Beek នឹង​ត្រូវ​ចុះ​ហត្ថលេខា​រយៈពេល​៥​ឆ្នាំ ដែល​​គួរ​តែ​អនុ​ញ្ញាត​ឲ្យ​រូប​គេ​លេង​ឲ្យ​ក្រុម Man United ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ឆ្នាំ​២០២០-២០២១ ពេល​ប៉ះ ជាមួយនឹងក្រុម Crystal Palaceនៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​។

Donny van de Beek of Ajax during the Dutch Eredivisie match between Ajax Amsterdam and ADO Den Haag at the Johan Cruijff Arena on December 22, 2019 in Amsterdam, The Netherlands

រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​អំឡុង​ពេល​បិទ​រដូវ​កាល​នេះ ក្រោយពី​​ការ​ព្យា​យាម​នាំ​យក​ខ្សែ​បម្រើ Jadon Sancho របស់​ក្លិប Borussia Dortmund ស្ថិត​នៅ​ទ្រឹង ដោយ​សារ​តែ​តម្លៃ​ខ្លួន​ខ្ពស់​ពេក​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia