បរទេស៖ លោក Antonio Conte គ្រូបង្វឹកក្លិប Inter Milan បានជម្រុញអោយក្លឹបធ្វើការចរចារដើម្បីឈានដល់  កិច្ចព្រមព្រៀងខ្ចីជើង រឺ ក៏អាចផ្ទេរយកជាអចិន្រ្តៃយ៏សម្រាប់ខ្សែបម្រើនាំលេង N’Golo Kante ពីអតីត ក្លឹបដែលរូបលោកធ្លាប់ដឹកនាំគឺ​ក្រុមតោខៀវ Chelsea កំលុងពេលទីផ្សារដោះដូរកីឡាករដែល កំពុង ដំណើរការយ៉ាងដោះដូរនារដូវក្តៅនេះ។

Inter Make Signing Chelsea's N'Golo Kante A Priority Italian Media Reports

សមាជិកជ័យលាភី World Cup ២០១៨របស់ក្រុមមាន់គក បារាំងរូបជំនះតស៊ូ លេងកាលពី រដូវ កាលចាស់ ស្របពេលដែលរូបគេបានរងរបួសដែលធ្វើ អោយប៉ះពាល់ដល់ការបង្ហាញ ខ្លួន បានត្រឹមតែ ២២ ប្រកួតប៉ុណ្ណោះនៅលីកកំពូលអង់គ្លេស Premier League ។

Conte reflects on Chelsea trophy delights, love for 'fantastic' Kanté - We Ain't Got No History

ទោះបីជាយ៉ាងនេះក្តីអតីតកីឡាករដែលបានជួយ Leicester City លើកពាន Premier League កាល ពីឆ្នាំ២០១៦រូបនេះ នៅតែមានកុងត្រារយៈពេលបីឆ្នាំទៀត នៅឯកីឡាដ្ឋាន Stamford Bridge។ ក៏ ប៉ុន្តែកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងប្រឈម និង ជាចំណែកលើសរបស់គ្រូបង្វឹក Frank Lampard ខណៈ Chelsea អាចនិងលក់រូបគេដើម្បីប្រមូលហិរញ្ញវត្តុប្តូរជំនួសមកវិញនូវខ្សែការពារ Declan Rice របស់ក្លឹប West Ham United៕

 

ប្រភពព័ត៍មាន៖ Sportsmole